ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យអគារត្រៀមទទួលពលករខ្មែមកពីប្រទេសជិតខាងធ្វើចក្តាឡីស័ក

286

ខេត្តព្រះសីហនុ : រសៀលថ្ងៃអង្គារ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារត្រៀមសម្រាប់ទទួលពលករមកពីប្រទេសជិតខាង ដើម្បីធ្វើចក្តាឡីស័ក មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្តព្រះសីហនុ ។

អាគារសម្រាប់ទទួលពលករកខ្មែរធ្វើ ចក្តាឡីស័កនេះ មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានពីរអគារ គឺអគារទី១.សម្រាប់ទទួលពលករស្នាក់នៅនឹងធ្វើចក្តាឡីស័ក និងអគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវេជ្ជមានកូវីដ-១៩ អគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារទាំងពីរនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំទទួលពលករចំណាកស្រុកដែលវិលមកពីប្រទេសជិតខាង ដើម្បីធ្វើចក្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកមានវេជ្ជមានកូវីដ- ១៩ ។ ព្រមទាំងបានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័តខ្ពស់ និងយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មីដែលមានប្រភពមកពីឥណ្ឌា និងសូមជូនពរដល់ក្រុមគ្រូពេទ្យ ក៍ដូចជាក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បំពេញភារកិច្ចទទួលបានជោគជ័យ ចៀសផុតពីជំងឺកូវីទាំងអស់គ្នា ៕

អត្ថបទនិងរូបភាព៖ វ៉ន សុខជា