បុរសម្នាក់បានស្លាប់នៅក្នុងការដ្ឋានសំណង់បុរីសម្បត្តិមានហេង៣តែត្រូវខាងសន្តិសុខយករនាំងបិទជិតមិនឲ្យអ្នកសារព័ត៌មានចូល

390

ភ្នំពេញ៖បុរសម្នាក់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់បូរីសម្បិត្តមានហេង៣ឬបានសន្តិសុខយករនាំងដែលមកបិតបាំងរាំងផ្លូវមិនឱ្យអ្នកសាពត៌មានចូលទៅផ្សាយនិងផ្តិតយករូបភាពនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវបេតុង ទល់មុខនិងបុរីសម្បិត្តមានហេង៣ ក្នុងភូមិឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សព ឈ្មោះ មឿន ម៉ុន ភេទប្រុស អាយុ៤១ឆ្នាំ អាស័យដ្ធានផ្ទះលេខ២១៧E ផ្លូវលំ ភូមិទី០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលបានឈរបិទបារ៉ាស់នៅខាងពីមុខនឹងកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលបានស្លាប់បាត់បង់ជីវិតម្នាក់នោះរូបគាត់មិនមែនជាកម្មករសំណង់ធ្វើការនៅក្នុងបុរីសម្បត្តិហេងលាភ៣នោះទេគ្រាន់តែជាឪពុកបុរសម្នាក់ដែលបានធ្វើការសំណង់នៅទីនោះហើយគាត់មានជំងឺប្រចាំកាយ ឈឺរាំរ៉ៃជាច្រើនខែមកហើយ ទើបតែមកដល់រសៀលម៉ោង០៣ និង៣០នាទី ត្រូវនឹងថ្ងៃទី២៨ ខែកក្កដានេះទើបរូបគាត់បានដាច់ខ្យល់ស្លា ប់តែម្ដង តែយើងគួរបញ្ជាក់ដែរថាចុះបើសិនជាគាត់ស្លាប់ដោយសារជំងឺពិតប្រាកដមែននោះតើហេតុអ្វីបានជាសន្តិសុខយាមកាមនៅក្នុងបុរីនោះទទួលបញ្ជាពីខាងណាបានជាយករនាំងទៅបិទផ្លូវមិនឱ្យអ្នកសារព័ត៌មានចូលទៅធ្វើការផ្សាយបន្តផ្ទាល់និងផ្តិតយករូបភាពនៅកន្លែងកើតហេតុនោះទៅវិញ ឬមួយក៏សាកសពបុរសម្នាក់នេះមានអ្វីជាអាថ៌កំបាំងដែលត្រូវលាក់លៀមជាមួយនឹងអ្នកសារព័ត៌មាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះដើម្បីត្រួតពិនិត្យមើល ក្រោយមកគេឃើញរថយន្តសាមុយមួយគ្រឿងបើកចូលទៅកន្លែងកើតហេតុនោះប្រហែលជាមួយ២០នាទី ទើបរដយន្តសារមុយនោះបើកចេញត្រឡប់មកវិញហើយបន្តដំណើរទៅមុខបាត់តែម្ដង ក្រោយពេលដែលរថយន្តសាមុយចេញផុតយើងមិនដឹងថាសាកសពដែលបានស្លា ប់បាត់បង់ជីវិតនោះត្រូវរថយន្ដសាមួយដឹកចេញទៅឬមួយក៏យ៉ាងណា បន្ទាប់មកសន្តិសុខដែលជាស្ត្រីម្នាក់ក៏បានបើករនាំងដែកចេញវិញហើយធ្វើដំណើរចូលទៅក្នុងបុរីវិញបាត់តែម្ដង ដោយមិនបានផ្ដល់បទសម្ភាសអ្វីមួយម៉ាត់ឲ្យអ្នកសាទព័ត៌មានយើងដឹងឡើយ តើក្នុងករណីនេះមានរឿងអ្វីកើតឡើងនៅពេលក្រោយ ដូច្នេះសូមបងប្អូនរង់ចាំតាមដានព័ត៌មានលំអិតពីសមត្ថកិច្ចទាំងអស់គ្នា។

រាយការណ៍ដោយ-P.23