ភ្នំពេញ÷រថយន្តធំមួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុកជាមួយនឹងរថយន្តកូរ៉េគ្រឿងដែលធ្វើដំណើរនៅខាងមុខហាន់ណូយក៏បន្តទៅបុកជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង២៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម3A-0978 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាន់ណូយ ជាមួយនឹងរថយន្តការកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-1604 បើកបរស្របទិសដៅគ្នា ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើកបររថយន្តធុនធំម៉ាកhyundaiពណ៌សមួយគ្រឿងពាក់ស្លាកលេខចង្កូតស្ដាំKPS-0208 បើកមកពីក្រោយក្នុងល្បឿនលឿនហើយក៏បានរេចង្កូតជ្រុលទៅបុកជាមួយរថយន្តទាំងពីរគ្រឿងនោះបណ្ដាលឱ្យរងការខូចខាតយ៉ាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងនោះភ្លាមៗរួចទាក់ទងទៅផ្នែកជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។
រាយការណ៍ដោយ-P.23