ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

265

ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ៦រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចជា៖

១. ធនាគារ ស៊ីអាយ  អិមប៊ី សាខាក្រុងព្រះសីហនុ ឧបត្ថម្ភថវិកា ២លានរៀល

២.ក្រុមហ៊ុន រ៉េដ ឡានធើន អ៊ិនធើណេ សិនណល កាស៊ីណូ និងហូថេល ឯ.ក ឧបត្ថម្ភម៉ាស ២.៥០០ ទឹកពិសាបរិសុទ្ធ ៥០០យួរ និងមី ១០០កេសតូច។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងធនាគារ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថារាជរដ្ឋាភិបាលបានចេញចរាចរណ៍ណែនាំ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ធ្វើឱ្យខេត្តខ្លះមានការបិទខ្ទប់ និងខេត្តខ្លះទៀតបិទបំរាមគោចរនៅពេកយប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ការកាត់ផ្ដាច់នៃការឆ្លងជំងឺកូវីដ-១៩ ក្រុមហ៊ុន និងធនាគារ ទាំងអស់ត្រូវយកចិត្តទុកដាក់លើ បុគ្កលិករបស់ខ្លួន ដោយធ្វើតេស្តទៅលើចុងភៅឱ្យបានមួយអាទិត្យម្តង ព្រោះចុង ភៅពួកគាត់មានទំនាក់ទំនងខាងក្រៅច្រើនជាមួយមហាជន ដោយឡែកខាងសន្តិសុខ ក៏ដូចគ្នាដែរត្រូវធ្វើតេស្តជាប្រចាំមួយអាទិត្យម្តង ព្រោះគាត់មានទំនាក់ទំនងជាមួយអតិថិជន ដើម្បីរកវីរុសកូវីដ ប្រសិនបើរកឃើញ យើងយកគាត់មកព្យាបាលកុំឱ្យមានការចម្លងដល់អ្នកផ្សេងទៀត។ ប្រសិនបើយើងគ្រប់ គ្រងបានល្អ វាមិនមានផលប៉ះពាល់ដល់អាជិវកម្មនោះទេ ក៏ប៉ុន្តែបើមានការឆ្លងចូលដល់បុគ្គលិកត្រូវតែបិទទីតាំងធ្វើ ចក្តាឡីស័ករកអ្នកពាក់ពន្ធ ៕

អត្ថបទនិងរូបភាព៖ដោយ វ៉ន សុខជា