ហាមឃាត់ និងបិទទីតាំងអាហារដ្ឋានសម្រស់បុប្ជា២៧១ ដែលលួចបើកខារ៉ាអូខេ 

260

ភ្នំពេញ:  នៅ យប់  ថ្ងៃទី២៩  ខែកក្កដា  ឆ្នាំ ២០២១ កម្លាំងចម្រុះ  នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះហាមឃាត់ និងបិទទីតាំងអាហារដ្ឋាន សម្រស់បុប្ជា២៧១ ដែលលួចបើកខារ៉ាអូខេ មិនអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ  ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩   ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  ។

ដើម្បីអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និង រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ អនុវត្តចាប់ពីម៉ោង២៣ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា គឺកម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ  បានចុះល្បាតក្នុងភូមិសាស្ត្រ  ក៏ឃើញមានទីតាំងនេះ លួចបើក ខារ៉ាអូខេ មិនអនុវត្តន៍តាម  ទើបធ្វើការហាមឃាត់ និងបិទជាបណ្ដោះអាសន្ន ។ ដោយឡែកចំពោះម្ចាស់ទីតាំង  និងភ្ញៀវដែលចូលទៅអង្គុយផឹកស៊ី គឺអាជ្ញាធរធ្វើការអប់រំ  ធ្វើកិច្ចសន្យា  រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន  ។

គួរបញ្ចាក់ថា  ការដាក់ចេញជាបទបញ្ជាឲ្យ គណៈ បញ្ជាការឯកភាពទាំង១៤ អនុវត្តឱ្យបាន ម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ក្រោមអធិបតីលោក ឃួង ស្រេង ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១  ៕

រាយការណ៍ដោយ៖ ជា សុខគៀរ