(កោះកុង)៖ ឃាត់ខ្លួនបុរសឈ្មោះ អ៊ុក ភន អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ ឃុំជីខលើ ពីបទចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃរបស់ខ្លួន កាលពី រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ អ.ណ អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ។ ករណីចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងចំណុចក្នុងចំការ តែពុំបានសម្រេចនោះទេ។ មូលហេតុដែលនាំឲ្យករណីនេះ ព្រោះនៅពេលជនរងគ្រោះ កំពុងកាប់ព្រៃក្នុងចម្ការ ស្រាប់តែ ជនសង្ស័យស្ទុះ មកចាប់រំលោភតែម្តង ដោយមានមនុស្សមកទាន់ ធ្វើឲ្យបុរសឈ្មោះ អ៊ុក ភន ភ័យភ្ញាក់ផ្អើលរត់គេចខ្លួនចូលព្រៃបាត់ភ្លាមៗ។
តាមចម្លើយសារភាព របស់ជនសង្ស័យដែលជាបងថ្លៃ គឺរូបគេ ពិតជាបានចាប់រំលោភ លើជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកោះកុង ចាត់ការតាមនីតិវិធីច្បាប់៕
រាយការណ៍ដោយ៖ ជា សុខគៀរ