ដោយសារតែភ្លើងប្រចណ្ឌ ឡើង ដល់ កំរិត បុរសម្នាក់ប៉ងសំលាប់ប្រពន្ធចុង   ព្រមទាំងកូន នឹងចៅ  ផ្ដាច់ប្ញសគល់

267

ខេត្តបាត់ដំបង ៖  ជន តិ រិ ច្ឆា ន ចិត្ត ឃោ រឃៅ ដែល បាន យក ថ្នាំ សម្លាប់សត្វ ក ណ្តៀរទៅ ដាក់ នៅ ក្នុង ទឹក កំសៀវ ដាំ និង ប៊ីដុង ទឹក សុទ្ធ ក្នុង ចេតនា សម្លាប់ ប្រពន្ធចុង កូន ០២ នាក់ និងចៅ តូច ម្នាក់ ផង ដែល ជា ការ ជីក ស្មៅ ជីក ទាំ ងប្ញស ដោយសារ តែ កំ ដៅ ភ្លើង ប្រចណ្ឌ ឡើង ដល់ កំរិត  ។ សមត្ថកិច្ច បាន ឲ្យ ដឹង ថា បុរស នោះ  ត្រូវ បាន សមត្ថកិច្ច មូលដ្ឋានឃាត់ខ្លួន នៅ ព្រឹក ថ្ងៃ ទី ២៩ កក្កដានេះ នៅផ្ទះ របស់ ខ្លួន ដែល ស្ថិត នៅ ចំណុច បឹង ព្រះ ក្រឡាញ់ ឃុំ ព្រះ ផុស ស្រុក គាស់ ក្រឡ គឺ បន្ទាប់ ពី ប្រពន្ធ ដែល ជា ជន រង គ្រោះ ប្ដឹង សុំ អន្តរា គម ន៏ ពី អាជ្ញាធរ មូលដ្ឋាន ។

របាយ ការ ណ៍បាន ឲ្យ ដឹង ថា ជន ដែល ប៉ុនប៉ង ផ្ដាច់ ជីវិត ប្រពន្ធចុង កូន និង ចៅ មួយ សំបុក នេះ ឈ្មោះ ចាប ឃួ យ ហៅ វ័ន អាយុ ៤០ ឆ្នាំ រីឯ ប្រពន្ធ ដែល រង គ្រោះ ឈ្មោះ ហាត់ សុ ឃឿ ន អាយុ ៤២ ឆ្នាំ ជា ប្រពន្ធចុង និង មានកូន ០២ នាក់ ជា កូន ប្ដី ដើម រួម ទាំង ចៅ តូច ម្នាក់ ផង ដែរ ។

អធិការ ស្រុក គាស់ ក្រឡ លោក ប៉ា ង ហៀ ង បាន ប្រាប់ អោយដឹងថា៖  ជន ឈ្មោះ ចាប ឃួ យ ហៅ វ័ន នេះ បាន យក ថ្នាំ សម្រាប់ សម្លា.ប់សត្វ ក ណ្តៀរ ទៅ ដាក់ ក្នុង ទឹក កំសៀវ ដាំ របស់ ប្រពន្ធ ហើយ យក ទៅ ដាក់ នៅ ក្នុង ប៊ីដុង ទឹក សុទ្ធ ចំណុះ ២០ លី ត្រ ចំនួន ០២ ប៊ីដុង ទៀត ក្នុង ចេតនា សម្លាប់ ប្រពន្ធ កូន និង ចៅ ចំនួន ០៣ នាក់ ទៀត ដោយ សារ តែ កំហឹង នៃ ភ្លើង ប្រចណ្ឌ ដែល គ្មាន ហេតុផល ។

លោក បាន បញ្ជាក់ ថា សំណាងល្អ ដែល ប្រពន្ធ ដឹង នៅ ពេល គាត់ ទៅ ចាក់ទឹក ពី កំសៀវ ឃើញ ទឹក ព ណ៌ ខៀវ ខុស ប្រក្រតី ។ រីឯ ថ្នាំ

ក ណ្ឌៀ រដែ ល គាត់ ទើប ទិញ មក ទុកដាក់ សម្លាប់ ក ណ្ឌៀ រ ក៏ បាត់ ដោយសារ មានការ សង្ស័យ គាត់ ប្ដឹង ទៅ អាជ្ញាធរ ឲ្យ ចុះ ជួយ ពិនិត្យ ទើប សម្រេច ឃាត់ខ្លួន បុរស រូប នេះ មក សួរនាំ តែ ម្ដង ។ អ្នកស្រី ហាត់ សុ ឃឿ ន បាន និយាយ ប្រាប់ សមត្ថកិច្ច ថា នៅ ថ្ងៃ ទី ២៨ កក្កដា មុន កើតហេតុ មួយ ថ្ងៃ គាត់ បា នៅ ទិញ ថ្នាំ សម្រាប់ សម្លាប់សត្វ ក ណ្តៀរ យក មក ទុកដាក់ កណ្តៀរ តែ ចៃដន្យ នៅ យប់ នោះ ប្ដី របស់ គាត់ បាន សួរនាំ គាត់ បែប ប្រចណ្ឌ ពេល ឃើញ គាត់ កំពុងនិយាយ ទូរ ស័ព្ទ ។

គាត់ និយាយ ទៀត ថា នៅ ពេល នោះ  បាន ផ្ទុះ ជម្លោះ យ៉ាង ចាស់ដៃ ដោយសារ រឿង គាត់ និយាយ ទូរស័ព្ទ នេះ  ។ ប៉ុន្តែ យប់ ជ្រៅ បន្តិច ក៏ បាន ស្ងប់ស្ងាត់ ហើយ គាត់ ក៏ សំរាន្ត លក់ ជាមួយ កូន ០២ នាក់ និង ចៅ ម្នាក់ ផង ។ លុះ នៅ ម៉ោងជាង ៦ ព្រឹក ថ្ងៃ ទី ២៩ កក្កដា ពេល ងើប ពី ដំណេក គាត់  ក៏ ទៅ ចាក់ទឹក ពី កំសៀវ ហូប ស្រាប់តែ ឃើញ ទឹក ឡើង ព ណ៌ខៀវ ហើយ ទៅ ចាក់ទឹក សុទ្ធ ពី ក្នុង ប៊ីដុង ក៏ មាន ព ណ៏ ខៀវ ខុស ប្រក្រតី ដូច គ្នា ធ្វើ ឲ្យ គាត់ ងើ ង ឆ្ងល់ យ៉ាង ខ្លាំង ។ អ្នកស្រី បាន បញ្ជាក់ ថា ពេល នោះ គាត់ មានការ សង្ស័យ ក៏ ទៅ យក ថ្នាំ ក ណ្ឌៀ រម ក ពិនិត្យ ព្រោះថ្នាំ នេះ ដាក់ ក្នុង ទឹក ព ណ៌ ខៀវ ដូច គ្នា តែ ឃើញ កញ្ចប់ ថ្នាំ ដាច់ រហែក បាន ថ្នាំ អស់ ជា ច្រើន ។

គាត់ ដាក់ ការ សង្ស័យ ថា ប្ដី គាត់ បាន យក ថ្នាំ នោះ ដាក់ ចូល ទឹក ក្នុង បំណង សម្លា.ប់ គាត់ និង កូន ០២ នាក់ រួម ទាំង ចៅ ម្នាក់ ផង ទើប គាត់ សម្រេច ប្ដឹង ទៅ មេ ភូមិ ដើម្បី ជួយ ពិនិត្យ តែ ម្ដង ។ អ្នកស្រី ហាត់ សុ ឃឿ ន បាន បញ្ជាក់ ថា គាត់ និង ប្ដី ក្រោយ នេះ តែងតែមាន ជម្លោះ ស្ទើរ រាល់ថ្ងៃ ដោយសារ តែ លោក ប្ដី រករឿង ប្រច័ណ្ឌ គាត់ មិន ឈប់ ឈរ ដោយ គ្មាន ហេតុផល ។ ជាមួយ គ្នា នេះ ដែរ បើ តាម លោក ប៉ា ង ហៀ ង អធិការ ស្រុក គាស់ ក្រឡ បាន និយាយ ថា ក្រោយ ពេល ឃាត់ខ្លួន មក សួរនាំ ជនសង្ស័យ ឈ្មោះ ចាប ឃួ យ បាន សារភាព ទ ទូល ស្គាល់ ហើយ ថា ខ្លួន ពិតជា បាន យក ថ្នាំ សម្លាប់សត្វ ក ណ្ឌៀ រ ដែល ប្រពន្ធ ខ្លួន បាន ទិញ មក នោះ ដាក់ ចូល ទឹក ក្នុង បំណង សម្លាប់ ប្រពន្ធ កូន និងចៅ ផ្ដាច់ប្ញសគល់ មែន ។

លោកអធិការ បាន ស្រង់ ចម្លើយ ជនសង្ស័យ ទៀត ថា ខ្លួន បាន យក ថ្នាំពុល ដាក់ ចូល កំ សៀរ ទឹក របស់ ប្រពន្ធ ដើម្បី សម្លា.ប់ ប្រពន្ធ ហើយ បាន យក ថ្នាំ ក ណ្តៀរ ដដែល នេះ មួយ ចំនួន ដាក់ ចូល ប៊ីដុង ទឹក សុទ្ធ ចំនួន ០២ ដើម្បី សម្លាប់ កូន និង ចៅ របស់ ប្រពន្ធ ។ ពោល គឺ ចង់ ជីក ស្មៅ ជីក ទាំង ប្ញស តែ ម្ដង ។ ជន នេះ  បាន បញ្ជាក់ ប្រាប់ ពី មូលហេតុ យ៉ាង ដូច្នេះ ថា « មូលហេតុ ដែល ខ្ញុំ ធ្វើ បែប នេះ គឺ ដោយសារ តែ ប្រពន្ធ ខ្ញុំលួច ទំនាក់ ទ ន ង ជាមួយ ប្រុស ផ្សេង » តែ ជន នេះ មិន បាន និយាយ ថា ប្រពន្ធ ដែល មាន អាយុ ច្រើន ជាង ខ្លួន មាន ទំនាក់ទំនង ជាមួយ បុរស ណា នោះ ទេ ដោយ បាន ធ្វើការ សន្និដ្ឋាន ព្រាវ ៗ តែ ម្ដង ។ ប៉ុន្តែ យ៉ាង លោកប៉ា ង ហៀ ង បាន បញ្ជាក់ ថា ពេល នេះ មន្ត្រី ជំនាញ របស់ លោក កំពុង សួរនាំ ដើម្បី កសាង សំណុំរឿង ត្រៀម បញ្ជូន ទៅ សាលាដំបូង ខេត្ត ហើយ ៕

រាយការណ៍ដោយ៖ ជា សុខគៀរ