ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ករណី រំលោភ ក្មេងស្រី អាយុ ១១ ឆ្នាំ  រត់គេចខ្លួន អស់ រយៈពេល ១ ថ្ងៃ

349

សៀមរាបៈ នៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នគរបាល ស្រុក ជាំ ក្សាន្ត បាន ស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ក្នុងករណី រំលោភ ក្មេងស្រី អាយុ ១១ ឆ្នាំ បន្ទាប់ពី រត់គេចខ្លួន ពួន អាត្មា អស់ រយៈពេល ១ ថ្ងៃ ។

នៅ រសៀល ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១  ជនសង្ស័យ ម្នាក់ នោះ បាន ត្រូវ ឃាត់ខ្លួន កាលពី វេលា ម៉ោង ១៧ និង ៣៥ នាទី ថ្ងៃទី ២៨ ខែកក្កដា ស្ថិតនៅ ចំណុច ភូមិ កោង យោង ឃុំ យាង ស្រុក ជាំ ក្សាន្ត ខេ ត ព្រះវិហារ ។  ជនសង្ស័យ មានឈ្មោះ ហ៊ ន រតនៈ ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ ភូមិ ភា កិច្ច សង្កាត់ កំពង់ ប្រណាក ក្រុង ព្រះវិហារ ខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា កាលពី វេលា ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ មាន ករណី ចាប់រំលោភ ក្មេងស្រី ម្នាក់ ឈ្មោះ យឿ ត ស្រី ហូ អាយុ ១១ ឆ្នាំ មាន ទីលំនៅ ភូមិ ជាំ ស្រែ ឃុំ យាង ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។ ការចាប់រំលោភ ក្មេងស្រី ខាងលើ គឺ ខណៈពេល ជនរងគ្រោះ ទៅ ឃ្វាលគោ មាន គ្នា ចំនួន ៣ នាក់ ។ ពេល រំលោភ នោះ ជនរងគ្រោះ ដើរទៅ ដេញគោ តែម្នាក់ឯង នៅ ចំណុច វាលស្រែ ចំបក់ ចំងាយ ជាង ១ គឺ ឡូ ម៉ែត្រ ហើយក៍ ត្រូវ ជនសង្ស័យ នោះ មិន ស្គាល់មុខ ចាប់រំលោភ បានសម្រេច តែម្តង ។ ក្រោយពី រំលោភ ជនសង្ស័យ បាន រត់ គេចខ្លួនបាត់ រហូតដល់ រសៀល ថ្ងៃទី ២៨ ខែកក្កដា ជន នោះ ត្រូវបាន ចាប់ខ្លួន តែម្តង ។

នគរបាល ស្រុក ជាំ ក្សាន្ត បញ្ជូន ខ្លួន ទៅ ស្នងការដ្ឋាន នគរបាល ខេត្ត នៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ដើម្បី ការិយាល័យ ជំនាញ បន្ត អនុវត្ត នីតិវិធី កសាង សំណុំរឿង បញ្ជូន ខ្លួន ទៅកាន់ សាលាដំបូង ខេត្តព្រះវិហារ ៕

រាយការណ៍ដោយ៖ ជា សុខគៀរ