កណ្តាល៖ ក្រុមការងារព័ត៌ មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណ ជន និងគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ ដែលបានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះ គោ១កំប៉ុងយកឱ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែន ទេ?
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតបបំភ្លឺករណីខាងលើ។
ចំពោះករណីអំពើលួចនេះពិតជាមានមែន កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ ដែលបុគ្គលឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឱ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គីឃើញក៏បានឃាត់ខ្លួនឱ្យសមត្ថកិច្ចអធិការដ្ឋាននគរ បាលក្រុងតាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ដែលយកបុគ្គលឈ្មោះ យ៉ា ស្រីដា ទៅដាក់ទោសនោះទេ។
លើសពីនោះទៀត បន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអប់រំឱ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្នុងនោះដែរ ឯកឧត្តមព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន១៥០ ដុល្លារបន្ថែម ដើម្បីយកទៅទិញទឹកដោះគោឱ្យជីដូនដែលកំពុងមានជំងឺ ដែលវាផ្ទុយពីការពិតដែលសាធារណជន និងបណ្តាញសង្គមមួយចំនួនមានការភាន់ច្រឡំថា ជាការ អនុវត្តច្បាប់តឹងរ៉ឹងចំពោះបុគ្គលដែលលួចម្សៅទឹកដោះ គោនោះ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើ ប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមាន ការភាន់ច្រឡំ៕
ប្រភព៖ក្រសួងព័ត៌មាន