គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តមួយគ្រឿងបុករបាំងថ្ម រងការខូចខាត

278

ភ្នំពេញ៖  កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ នៅចំណុចមុខវត្តតាំងកសាង តាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ាកម៉ាស្ដារ ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2AY-4669 ធ្វើដំណើរទិសដៅពីក្បូងទៅជើងក្នុងល្បឿន លុះដល់ចំណុចមុខវត្តតាំងកសាង  ចំណុចកើតហេតុ  បានរេចង្កូតទៅបុករបាំងថ្មខណ្ឌចែក ទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចចំនួន១ផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ បែកម៉ាស៊ីនហូប្រេងទៅមុខលែងរួច។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តយករថយន្តទៅជួសជុលដោយខ្លួនឯង៕

រាយការណ៍ដោយ៖ ជា សុខគៀរ