ឥណ្ឌូនេស៊ីគឺជាចំណុចកណ្តាលថ្មីនៃជំងឺកូវីដ ១៩ នៅអាស៊ី បន្ទាប់មានការធ្វេសប្រហែស

279

ថ្វីត្បិតតែមានការទប់ស្កាត់គ្រាអាសន្នដែលកំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ក៏ដោយ ប៉ុន្តែគ្រែមន្ទីរពេទ្យកំពុងខ្វះខាតយ៉ាងខ្លាំង ហើយអ្នកជំងឺ COVID-19 ជាច្រើនត្រូវបានគេរាយការណ៍ថា បានបដិសេធការព្យាបាលនៅផ្ទះដោយបង្ខំឱ្យពួកគេនៅដាច់ដោយឡែក ។

នៅពេលនេះឥណ្ឌូនេស៊ីកំពុងកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត នៅលើពិភពលោកហើយអ្នកជំនាញព្រួយបារម្ភថា អាចបន្តអូសបន្លាយយូរអង្វែងនៃការរាតត្បាត នៃជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃសុក្រ ទី៣០ កក្កដា ២០២១ ឥណ្ឌូនេស៊ីមានករណីឆ្លងជាង ៣.៣ លានករណី នៅក្នុងប្រទេស និងជាង ៩២.០០០ នាក់បានស្លាប់ ដោយសារជំងឺនេះ។

គួររំលឹកថា៖ កាលពីឆ្នាំមុននៅក្នុងខែមករា ២០២០ នៅពេលដែលប្រទេសជិតខាងដូចជា សិង្ហបុរី និងម៉ាឡេស៊ី បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ ជាលើកដំបូង ប្រទេសឥណ្ឌូនេស៊ីនៅតែរាយការណ៍ថាប្រទេសខ្លួនគ្មានអ្នកឆ្លងជំងឺនេះឡើយ ។ ហើយនៅចុងខែកុម្ភៈ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចេញថវិកាចំនួន ៧២ពាន់លានរូពី (ស្មើនិង ៤,៩៧ លានដុល្លារអាមេរិក) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដោយផ្តោតលើអ្នកមកពីអឺរ៉ុប និងអាមេរិក ខណៈដែលប្រទេសចិន កំពុងវឹកវរនៃការរាតត្បាតជំងឺកូវីដយ៉ាងធ្ងន់ធ្ងរនៅក្រុងវូហាន និងធ្វើការបិទប្រទេសដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ។ ប៉ុន្មានថ្ងៃក្រោយមកប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវីដូដូ បានប្រកាសថា ជនជាតិឥណ្ឌូនេស៊ីពីរនាក់បានឆ្លងជំងឺកូវីដ ១៩ ។ ក្រោយមកករណីឆ្លងនេះបានកើនឡើងយ៉ាងឆាប់រហ័ស។ មិនដល់ពីរសប្តាហ៍ផងប្រទេសនេះបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយសារជំងឺ COVID-១៩ ។

ជាមួយនឹងការកើនឡើង ទីក្រុងចាកាតា បានយកតំបន់កីឡាអាស៊ីហ្គេមឆ្នាំ ២០១៨ របស់ខ្លួន ធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្ននៃជំងឺ COVID-១៩ ។ នៅថ្ងៃទី ២៣ ខែមីនា ២០២០ ប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លងជាង ៥០០ ករណី។ ពេលនោះលោកវីដូដូ បានចេញបទបញ្ជាឲ្យទីក្រុង និងខេត្ត អនុវត្តការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ។ ប៉ុន្តែលោកមិនបានប្រកាសបិទប្រទេសទេ។

ចាកាតាគឺជាស្នូលមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។ នៅខែវិច្ឆិកាទីភ្នាក់ងារស្ថិតិបាននិយាយថា ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួន ប្រមាណ ២,០៧ ភាគរយនៅឆ្នាំ ២០២០ ។

នៅចុងខែធ្នូ ២០២០ លោក វីដូដូ បន្ទាប់ពីបានសម្តែងការមិនពេញចិត្តចំពោះរបៀបដែលរដ្ឋមន្រ្តីមួយចំនួន បានដោះស្រាយជំងឺរាតត្បាតនេះហាក់មានគ្មានប្រសិទ្ធភាព លោកបានផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីរបស់គាត់ចំនួន ៦រូប ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ច រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងសេដ្ឋកិច្ច ។ ខណៈដែលករណីឆ្លងនៅតែបន្តកើនឡើង រដ្ឋាភិបាលបានសម្រេចចិត្តបង្កើតកម្មវិធីទប់ស្កាត់ PSBB  ហៅថាការអនុវត្តសកម្មភាពសាធារណៈកម្រិតសហគមន៍ (PPKM) ដែលអនុញ្ញាតឱ្យមេដឹកនាំសហគមន៍មូលដ្ឋានដាក់ការរឹតត្បិតនៅក្នុងតំបន់របស់ពួកគេដោយគ្មានការឆ្លងកាត់ ពីរដ្ឋមន្ត្រីសុខាភិបាលឡើយ។ កម្មវិធីចាក់ថ្នាំបង្ការជាតិត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៣ ខែមករា ២០២១ ដោយបានកំណត់គោលដៅប្រជាជនចំនួន ១៨១.៥ លាននាក់ ស្មើនឹងប្រមាណ ៧០ ភាគរយ នៃចំនួនប្រជាជនសរុប ២៧០ លាននាក់ របស់ប្រទេស ដែលត្រូវចាក់ថ្នាំបង្ការ និងបញ្ចប់នៅដើមឆ្នាំ ២០២២ ។

Indonesia’s President Joko Widodo takes a look at the emergency hospital handling of COVID-19 in Kemayoran Athletes Village, to prevent the spread of coronavirus disease (COVID-19) in Jakarta, Indonesia March 23, 2020 in this photo taken by Antara Foto. Antara Foto/Hafidz Mubarak A/ via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. MANDATORY CREDIT. INDONESIA OUT.