ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ នៅចំណុចគោកស្វាយចម្ងាយ ប្រហែល២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ។
ដំបូងមនុស្សមួយក្រុមចំនួន០៥នាក់មាន៖១/-ឈ្មោះ ច្រឹក ឆវន្ត អាយុ២២ឆ្នាំ,២/-ឈ្មោះ វុធ រ៉ាវីន ប្រុសអាយុ២៩ឆ្នាំ,៣/-ឈ្មោះ ហួ ម៉ាប់ ប្រុសអាយុប្រហែល៣១ឆ្នាំ,៤/-ឈ្មោះច្រឹក ឆវ៉ាត់ប្រុសអាយុ២៥ ឆ្នាំទាំង០៤នាក់ មានទីលំនៅបែកចានចាស់ ឃុំស្វាយចេក ,៥/-ឈ្មោះ ងោល ប្រុសអាយុប្រហែល៣០ឆ្នាំនៅភូមិតាអុងលិចឃុំស្វាយចេក ។
មុនពេលកើតហេតុពួកគេទាំង០៥នាក់ បាននាំគ្នាទៅជីកគាស់ដើមធ្នង់នៅចំណុច គោកស្វាយចម្ងាយប្រហែល២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក នៅពេល កំពុងតែជីកគាស់គល់ធ្នង់នោះមាន ឈ្មោះ ងោល ជាជនរងគ្រោះ បានរអ៊ូដាក់ឈ្មោះច្រឹក ឆវ៉ាត់ ថាមិនសូវជួយជីក ពេលដែលបានលុយមិនត្រូវយកស្នើគេដែលជាអ្នកខំជីកនោះទេ ។ ដោយលឺដូច្នោះឈ្មោះច្រឹក ឆវ៉ាត់ ជាជនដៃបានខឹង ក៏បានវាយទៅលើឈ្មោះង៉ោល ដែលកំពុងជីកគាស់គល់ធ្នង់ ដោយពុំដឹងខ្លួនចំនួន០២ដងចប និងកាប់ត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមជោគខ្លួន ក្រោយមកជនដៃដល់បានរត់គេចខ្លួន ។
កម្លាំងនគរបាល ឃាត់ខ្លួនជនដៃដល់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននរបាលខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី៕
រាយការណ៍ដោយ៖ ជា សុខឡគៀរ