ជនសង្ស័យ ជា ប្តី ខឹង យក សោ របង ផ្ទះ  ( របងផ្ទះ)ពី ប្រពន្ធមិនបានទាញកាំបិតបុ័ងតោ កាប់ ទៅលើ ប្រពន្ធ ខ្លួនឯង បណ្ដាល ឲ្យ រង របួស ធ្ងន់ ដេរ ១៥០ ថ្នេរ រួច យក កូនកាំបិត ទៅ ចាក់ ពោះ ខ្លួនឯង ចំនួន ២ កាំបិតបន្ថែមទៀត

320

កណ្តាល ៖   កាល ពី ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ជនសង្ស័យ ជា ប្តី ខឹង យក សោ របង ផ្ទះ ពី ប្រពន្ធ មិនបាន ទាញ កាំបិតបុ័ងតោ កាប់ ទៅលើ ប្រពន្ធ ខ្លួនឯង បណ្ដាល ឲ្យ រង របួស ធ្ងន់ ដេរ ១៥០ ថ្នេរ រួច យក កូនកាំបិត ទៅ ចាក់ ពោះ ខ្លួនឯង ចំនួន ២ កាំបិត បន្ថែមទៀត បណ្ដាល ឲ្យ រងរបួស ដេរ ៧ ថ្នេរ ស្ថិតក្នុង ភូមិ ទួល លាប ឃុំ ព្រៃ ពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ រៀម សុខលី ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែក ជនសង្ស័យ ឈ្មោះ យ៉ុង សុវណ្ណ រ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ ទួល លាប ឃុំ ព្រៃ ពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។ វត្ថុតាង ចាប់យក កាំបិត ចុង ស្រួច ចំនួន ០២ ដើម ។

កន្លងមក ជនសង្ស័យ ជា មនុស្ស មាន សតិ មិន គ្រប់គ្រាន់ ( ជំងឺ សតិអារម្មណ៍ ) លុះ មកដល់ ថ្ងៃខែ វេលា ម៉ោង កើតហេតុ ជនសង្ស័យ និង ជនរងគ្រោះ ( ជា ប្ដី នឹង ប្រពន្ធ ) បាន នៅផ្ទះ ជាមួយគ្នា បន្ទាប់មក ជនសង្ស័យ បាន សូម ជនរងគ្រោះ យក សោ ទ្វារ របង ផ្ទះ  ដើម្បី ចាក់សោ ទ្វារ ហើយ ចេញ ទៅ រក ម្ដាយ នៅ កន្លែងធ្វើការ ងារ ដោយ ជនរងគ្រោះ មិន ព្រម ឲ្យ កូនសោ ទ្វារ ទើប ជនសង្ស័យ ខឹង ក៏ ស្រែក ឡូឡា រករឿង ហើយ បាន ទាត់ ជនរងគ្រោះ ចំនួន ០៣ ជើង បន្ទាប់មក បាន ទាញយក កាំបិត មក កាប់ ក្បាល ជនរងគ្រោះ ចំនួន ០៤ កាំបិត និង កាប់ ចំ ដៃស្ដាំ ចំនួន ០១ កាំបិត បណ្ដាល ឲ្យ រងរបួស ដេរ ចំនួន ១៥០ ថ្នេរ ក្រោយពី ជនសង្ស័យ ធ្វើ សកម្មភាព រួចហើយ បាន ផ្លោះ តាម របង ខាងក្រោយ ផ្ទះរ ត់ទៅ អង្គុយ កណ្ដាល វាលស្រែ ។

សមត្ថកិច្ច ទទួល ព័ត៌មាន ពី គ្រួសារ ជនរងគ្រោះ ភ្លាម នោះបាន ចុះ ទៅដល់ កន្លែង កើត ហេតុ ហើយ បាន រក ឃើញ ជនសង្ស័យ នៅ អង្គុយ កណ្ដាល វាលស្រែ បាន យក កាំបិត ចាក់ ពោះ ខ្លួនឯង ចំនួន ០២ កាំបិត ដេរ ចំនួន ០៧ ថ្នេរ ហើយ សមត្ថកិច្ច ចូល ទៅ ឃាត់ខ្លួន ជនសង្ស័យ និង វត្ថុតាង  ដើម្បី បញ្ជូន ទៅ មន្ទីរពេទ្យ ព្យាបាល និង សួរនាំ ចាត់ការ តាម នីតិវិធី ច្បាប់ ៕

រាយការណ៍ដោយ៖ ជា សុខឡគៀរ