លោក Fauci ព្រមានថា ស្ថានភាពជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកនឹងកាន់​តែអាក្រក់ទៅៗ

143

ខណៈដែលវីរុសទម្រង់ Delta ដែលជាទម្រង់វីរុសឆ្លងរាលដាលលឿននៃមេរោគកូរ៉ូណាវីរុសកំពុងរីករាល​ដាលពាសពេញសហរដ្ឋអាមេរិកនោះ លោក Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ​សេតវិមានបាន​ព្រមានថា «អ្វីៗនឹងកាន់តែអាក្រក់ទៅៗ»។

យោងតាមការរាយការណ៍ពីកាសែត Wall Street Journal បានឱ្យដឹងថា លោក Fauci នាយកវិទ្យាស្ថាន​ជាតិនៃជំងឺអាលែកហ្ស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយថា «យើងកំពុងសម្លឹងមើល មិនមែនខ្ញុំជឿជាក់ទៅលើការបិទខ្ទប់ទេ ប៉ុន្តែយើងកំពុងសម្លឹងរកមើលការឈឺចាប់ និងការរងទុក្ខ​នាពេលអនាគត ពីព្រោះយើងឃើញនូវករណីកើនឡើង»។

លោកបាននិយាយថា «ដំណោះស្រាយចំពោះបញ្ហានេះ គឺការចាក់វ៉ាក់សាំង»។

ទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានបង្ហាញ​អំពីការកើនឡើងនូវករណីជំងឺកូវីដ-១៩ ចំនួន ៦៤,១ភាគរយនៅក្នុងប្រទេសនេះក្នុងរយៈ​ពេលមួយសប្តាហ៍ដោយគិតត្រឹមថ្ងៃទី៣០ ខែកក្កដា បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ឬជាមធ្យមមាន​អ្នក​ឆ្លងថ្មីចំនួន ៦៦ ៦០៦នាក់ក្នុងមួយថ្ងៃ៕

ប្រភព៖ ក្រសួងព័ត៌មាន