ភ្នំពេញ៖ ​គណៈកម្មាធិការ​វាយតម្លៃ​ទីក្រុងស្អាត​បានដាក់​ស្នើសុំ​អភិបាល​រាជធានី-ខេត្ត ​ចូលរួម​​សកម្មភាព​សម្អាត​តាមដងទន្លេ​ដើម្បី​អបអរ​ពិធី​បុណ្យទន្លេលើកទី៦ ​ឆ្នាំ២០២០ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ១៣-១៥ ​ខែមីនា ​នៅ​ទីក្រុង​បាត់ដំបង​ខាងមុខ​នេះ ​ក្រោម​ប្រធានបទ ​«ទន្លេនៃសន្តិភាព ​ទន្លេនៃ​វិបុល​ភាព»​។

​យោងតាម​លិខិតជូន​ដំណឹង​នៃ​គណៈកម្មាធិការ​វាយ​តម្លៃទីក្រុងស្អាត​ ​នៅថ្ងៃទី១៩ ខែកុម្ភៈ ​ឆ្នាំ២០២០ ដែល​បាន​ស្នើ​ឲ្យ​ឯកឧត្តម​អភិបាល​រាជធានី-ខេត្ត​រៀបចំ​កម្មវិធី​ចំនួន២​៖ ​ទី១ ​បញ្រ្ជាបការ​យល់ដឹង​អំពីអត្ថ​ប្រយោជន៍​នៃទន្លេ និងទី២ កម្មវិធីសម្អាតទន្លេ។ ចំពោះ​របៀប​រៀប​ចំកម្មវិធី​ ​សមាសភាពចូលរួម​ ​ឯកសណ្ឋាន​ ​និងអំពី​គណៈអធិបតី​ ​ព្រមទាំងប្រធាន​ក្រុមដឹកនាំ និង​ព័ត៌មាន​លម្អិត​បន្ថែម​សូមមើល​នៅក្នុង​សេចក្តីជូន​ដំណឹង​ខាងក្រោមនេះ៖៕