ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាជាលើកទី២ ជូនដល់មន្រ្តីនគរបាលនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ ចំនួន ៤៦នាក់.!

51

ព្រះសីហនុ៖ នារសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលអំណោយជាថវិកាបន្ថែមជាលើកទី២ ចំនួន ៤៦លានរៀល ជាអំណោយដ៏ថ្លៃថ្លាររបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤៦នាក់ (ស្រី ០៣នាក់) ដែល បានជាសះស្បើយចំនួន ៤៤នាក់ និង ០២នាក់កំពុងសំរាកព្យាបាលនៅក្នុងផ្ទះរបស់ខ្លួនក្នុងខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងអោយ មន្រ្តីនគរបាលទាំង៤៦នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ  វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កាលពីលើកទី១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាចំនួន ១៩លានរៀល (ដោយក្នុងម្នាក់១លានរៀល) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ជូនដល់មន្រ្តីនគរបាលនៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ ៕

អត្ថបទនិងរូបភាពដោយ៖ វ៉ន សុខជា