ឆ្នាំ២០២០ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តដើម្បីទាក់ទាញ និងស្តាតួលេខ ភ្ញៀវទេសចរមក ទស្សនានៅទឹកដីសៀមរាបអង្គរកាន់តែច្រើនខណៈដែលតួលេខភ្ញៀវ ទេសចរបរទេសនៅ កម្ពុជាក្នុងខែកុម្ភៈ ធ្លាក់ចុះជាង៦០ភាគរយ និងភ្ញៀវទេសចរចិនធ្លាក់ចុះក្នុងរង្វង់៩០ភាគរយក្រោមហេតុផលភ័យខ្លាចនឹងជំងឺ Covid 19 ដែលកំពុងរីករាលដាលទូទាំងពិភពលោក។

ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្គ្រាន្ត២០២០នៅខេត្តសៀមរាបនេះគឺជាវិធានការមួយក្នុងវិធានការអន្តរាគមន៍បន្ទាន់ផ្សេងទៀតក្នុងការគ្រប់គ្រងដែលផលប៉ះពាល់មកពីជំងឺ COVID19 ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ចេញ ដើម្បីស្តារ និងទប់ស្កាត់ការធ្លាក់ចុះនៃភ្ញៀវទេសចរមកលេងកម្ពុជា។

នេះជាខ្លឹមសារវិធានការទី៥ “ក្រសួងទេសចរណ៍ និងក្រសួងស្ថានប័នពាក់ព័ន្ធត្រូវ បើកយុទ្ធនាការរៀប ចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាបដូចជា អង្គរសង្គ្រាន្ត២០២០ ពិធីបុណ្យ ប្រពៃណីសាសនា កម្មវិធីប្រកួតកីឡា ការប្រគំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដ សម្លៀកបំពាក់ ជាដើម សម្រាបើទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ”

សម្តេចហ៊ុន សែន បានបញ្ជាក់ថា “កម្មវិធីអង្គរសង្គ្រាន្ត២០២០គឺជាការរៀបចំ ដោយថ្នាក់ខេត្តមិនមែន ថ្នាក់ជាតិជាអ្នករៀបចំនោះទេ ព្រោះអង្គរសង្គ្រាន្តដែលរៀបចំដោយថ្នាក់ជាតិគឺមិនបន្តធ្វើតាំងពីឆ្នាំ២០១៩៕