គណៈកម្មាធិការនីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិនកាលពីថ្ងៃចន្ទ បានអនុម័តសំណើហាមឃាត់រាល់ការធ្វើ ពាណិជ្ជកម្មនិងការប្រើប្រាស់សត្វព្រៃដើម្បីប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស Covid-19 ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបាននិយាយថាសំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា ប្រជាជនNPក្នុងគោលបំណងហាមឃាត់ទាំងស្រុងនូវ ការបរិភោគសត្វព្រៃនិងបង្ក្រាបការ ធ្វើពាណិជ្ជកម្មសត្ វព្រៃខុសច្បាប់គ្រប់ប្រភេទ។ របាយការណ៍បានបន្ថែមថា វិធានការណ៍នេះមានគោលបំណងការពារ សុវត្ថិភាពសាធារណៈនិងសន្តិសុខបរិស្ថានវិទ្យា។

គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលខុសត្រូវក្នុងសន្និបាត NPC ដែលមានសមាជិក ៣ ពាន់នាក់ចូលរួម ប៉ុន្តែត្រូវបានគេដឹងថានឹងពន្យារពេលសម័យប្រជុំប្រចាំឆ្នាំដោយសារវិបត្តិសុខភាព ដោយសម័យប្រជុំនេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែក្រោយ។

កាលពីចុងខែមុន បន្ទាប់ពីការរីករាលដាលនៃជំងឺកូរ៉ូណាបានផ្ទុះឡើងស្ទើរពាសពេញប្រទេស រដ្ឋាភិបាលចិន បានចេញបញ្ជាហាមឃាត់ការជួញដូរសត្វជាបណ្តោះអាសន្ន ដោយសារមន្ត្រីសុខាភិបាលចិនសង្ស័យថា វីរុស Covid-19 ទំនងជាលេចចេញពីផ្សារមួយនៅកណ្តាលទីក្រុងអ៊ូហាន ដែលលក់សត្វព្រៃជាអាហារ។ គេនៅមិនទាន់ដឹងច្បាស់ទេថា តើពេលណានឹងមានការសម្រេចចិត្តលើការហាមឃាត់នេះនៅឡើយ។

ក្រុមអ្នកអភិរក្សបានចោទប្រកាន់ប្រទេសចិនថា បានលើកលែងចំពោះការធ្វើពាណិជ្ជកម្មសត្វកម្រ និងធូររលុង ចំពោះការហាមឃាត់អាហារពីសាច់សត្វព្រៃ។ អ្នកជំនាញផ្នែកសុខភាពនិយាយថា បញ្ហានេះបង្កហានិភ័យ សុខភាពសាធារណៈយ៉ាងខ្លាំង។ ប្រភពពិតប្រាកដនៃវីរុសនេះ នៅតែមិនទាន់ត្រូវបាន បញ្ជាក់នៅឡើយដោយ ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានដើមកំណើតពីសត្វប្រចៀវ សត្វពង្រូល កណ្តុរ ពស់ ឆ្កែចចក ឬថនិកសត្វដទៃទៀត។ ប៉ុន្តែករណីនេះ នៅតែជាករណីសង្ស័យនិងសន្និដ្ឋានប៉ុណ្ណោះ៕