បុរសម្នាក់មិនដឹងថារូបគេមានវិបត្តិអ្វីនោះទេស្រាប់តែដើរមកឡើងលើបង្គោលភ្លើងហើយលោតចុះមកខាងក្រោមដើម្បីសម្លាប់ខ្លួនតែមិនស្លា ប់បែជារងរបួសធ្ងន់…

58

ភ្នំពេញ÷បុរសម្នាក់បានដើរមកដល់ទល់មុខនឹងសាលាវិទ្យាល័យទឹកល្អក់ហើយក៏បានឡើងទៅលើបង្គោលភ្លើងមួយដើមដ៍ខ្ពស់ រួចលោតចុះមកខាងក្រោមឲ្យស្លា ប់ តែបែរជាមិនស្លា ប់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង០១នឹង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចទល់មុខនឹងសាលាវិទ្យាល័យទឹកល្អក់ តាមបណ្ដោយផ្លូវលេខ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើមាន ស្លៀកខោខ៊ូវប៊យជើងវែង នឹងពាក់អាវខ្មៅដៃវែង មកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ។

យោងតាមប្រភពព័ត៌មានពីបងស្រីម្នាក់ដែលមានផ្ទះរស់នៅជិតនឹងកន្លែងកើតហេតុនោះបានប្រាប់មកដល់ក្រុមការងារឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគាត់បានឃើញបុរសម្នាក់ មានវ័យប្រហែលជា៣០ឆ្នាំ បានដើរមកឈប់នៅមុខសាលាវិទ្យាល័យហើយឡើងទៅលើបង្គោលភ្លើងរហូតដល់ចុង រួចរូបគេក៏បានយកខ្សែតូចមួយមកចងកខ្លួនឯង បង្ករការភ្ញាក់ផ្អើលជាពលរដ្ឋ ហើយក៏បាននាំគ្នាស្រែកប្រាប់ថាថាកុំធ្វើអញ្ចឹងអីប្អូនប្រុសចុះមកក្រោមមកមានរឿងអីយើងអាចនិយាយគ្នាបាន ក្រោយមករូបគេក៏បានស្រាយខ្សែនោះចេញហើយលោតចុះមកដីតែម្ដង បណ្ដាលឲ្យរូបគេរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយពេលហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងនឹងស្វែងរកសាច់ញាតិឱ្យចុះមកមើលជនរងគ្រោះដែលបានព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។

រាយការណ៍ដោយ-P.23