តួលេខ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ប្រទេស​អេ​ស្ប៉ា​ញ ឡើងដល់​៩​នាក់​ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែកុម្ភៈ នេះ​។ ពីរ​ករណី​ចុងក្រោយ អ្នកទេសចរ​អ៊ីតាលី បន្ទាប់ពី​ករណី​ដែល​រកឃើញ​ជា​បន្តបន្ទាប់​នៅ​ក្រុង​បា​សេ​ឡូ​ណា ម៉ា​ឌ្រី​ដ និង Villareal​។​

បច្ចុប្បន្នអ្នកជំងឺ​ពីរ​នាក់​ដំបូង ដែល​ក្នុងនោះ​មាន​ជនជាតិ​អាល្លឺម៉ង់ និង​ជនជាតិ​អង់គ្លេស បានជា​សះស្បើយ ហើយ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​រៀងៗ​ខ្លួន កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​។ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ វេជ្ជបណ្ឌិត​អ៊ីតាលី​ម្នាក់​ពី​តំបន់ Lombardy មាន​លទ្ធផល​តេស្ត​វិជ្ជមាន​។​
​ដោយឡែក​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ អេ​ស្ប៉ា​ញ រកឃើញ​៤​ករណី​ជាប់ៗ​គ្នា ដែល​ក្នុងនោះ​មាន​ជនជាតិ​អ៊ីតាលី​២​នាក់ និង​២​នាក់​ទៀត​មិនត្រូវ​បានកំណត់​អត្តសញ្ញាណ ដោយ​ក្រុង​បា​សេ​ឡូ​ណា ម៉ា​ឌ្រី​ដ និង Villareal មាន​១​ករណី​រៀងៗ​ខ្លួន​។ ២​ករណី​ចុងក្រោយ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ សុទ្ធតែជា​ទេសចរ​អ៊ីតាលី ដែល​ស្នាក់នៅ​សណ្ឋាគារ Adeje ក្រុង Santa Cruz de Tenrife​។​
​ប្រទេស​ទាំង​៣៨​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស ក្រូ​អាត និង​ស្វី​ស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប និង​អាល់​ហ្សេ​រី​៕