កម្លាំងសមត្ថកិច្ចបានសហការគ្នាចុះបង្ក្រាបភ្លាមៗបានជនសង្ស័យចំនួន០៦នាក់ករណីលួចកាត់ខ្សែភ្លើង…

57

បាត់ដំបង÷កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងបានសហការគ្នាចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ពីបទលួចកាត់ខ្សែភ្លើង។

កាលពីវេលាម៉ោង១០នឹង០៣នាទី ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចភូមិកម្មករ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី០១. មាន ឈ្មោះ ខា សុវណ្ណា ហៅស្វា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការឬស្សី ក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ទី០២. មាន ឈ្មោះ ហែម វុត្ថា ហៅ គក់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ទី០៣. មាន ឈ្មោះ ព្រាប សត្ថាឬទ្ធា ហៅកុក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកម្មករ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។

ទី០៤. មាន ឈ្មោះ ផាត រក្សា ហៅ វ៉ូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបោះពោធ៍ ឃុំអូរដំបង០១ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ។

ទី០៥. មាន ឈ្មោះ ចេង រុី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអូរតានប់ ក្នុងសង្កាត់ក្ដុលដូនកែវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នឹងទី០៦. មាន ឈ្មោះ រីន ចាន់រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវត្តគរ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

យោងតាមការបញ្ជាក់នឹងណែនាំអនុវត្តបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គីម សាន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លិម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ រួមជាមួយនឹងការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ដែលជាព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូង  របស់ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿន គីមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចុះធ្វើអន្តរាគមន៍ បង្ការនិងបង្រ្កាបសហការគ្នាជាមួយនឹងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចុះលួចកាត់យកខ្សែភ្លើងចំនួនមួយករណី បាននាំខ្លួនជនសង្ស័យទាំង០៦នាក់ យកមកកាន់ស្នងការដ្ឋាននគរបាល រួមជាមួយនឹងវត្ថុតាងដែលមាន៖ ដូចជាម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា២០១៣ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង1S-5587 នឹងសំបកខ្សែភ្លើងមួយចំនួនបន្ថែមទៀត។

បច្ចុប្បុន្ន ជនសង្ស័យដែលឃាត់ខ្លួនបានទាំង០៦នាក់នេះ ជំនាញការិយាល័យកំពុងតែធ្វើការសាកសួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងរបស់ខេត្តបាត់ដំបង ចាត់ការតាមនិតិវិធី។

រាយការណ៍​ដោយ-P.23