មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បន្តចាក់វ៉ាក់សាំងការពារជំងឺដំពកស្បែកគោ ក្របី ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកមេសាង

60

ព្រៃវែង៖ នៅព្រឹកថ្ងៃទី​០១​ខែ កញ្ញា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានបន្តដឹកនាំកម្លាំងមន្ត្រីជំនាញការិយាល័យផលិតកម្ម នឹងបសុព្យាបាលខេត្ត ស្រុក នឹងភ្នាក់ងារសុខភាពសត្វភូមិ បន្តបើកយុទ្ឋនាការចាក់វាក់សាំងការពារជំងឺដុំពកស្បែកគោ​ក្របីជូនប្រជាពលរដ្ឋ​នៅភូមិ ក្រសាំង ឃុំ ជីផុច ស្រុកមេសាង។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានលើកឡើងថា៖ ក្នុងយុទ្ឋនាការនោះសម្រេចាក់វាក់សាំងការពារជំងឺពកស្បែក បានគោសរុបចំនួន១៤០ក្បាល នឹងចាក់ថ្នាំព្យាបាលគោឈឺបានសរុបចំនួន ៣២ ក្បាល នឹងបានចែក​ថ្នាំពណ៌ស្វាយសម្រាប់យកទៅលាបដំបៅគោរួមជាមួយខិតបណ្ណផ្សព្វផ្សាយបច្ចេកទេសការការពារ នឹងព្យាបាលជំងឺ​។

សូមបញ្ជក់ផងដែ​ថា៖ នៅក្នុងខេត្តព្រៃវែងមានសត្វគោ ក្របីសរុបចំនួន ៣៧៥ ៩២៦ ក្បាលក្នុងនោះមានគោសរុប​៣៦១​.០៦១ ក្របីសរុប ១៤​.៨៦៥​ក្បាល ចំពោះមុខនេះតាមការសម្រង់ស្ថិតិសត្វឈឺ​ដុំពកស្បែកសរុបទួទាំងខេត្ត​មានឈឺសរុបចំនួន ៣៥០ក្បាល ព្យាបាលជា ៦០ ក្បាល ក្រៅពីនេះកំពុងបន្តព្យាបាល និងមានងាប់កូនគោចំនួន ៥ ក្បាលផងដែ៕

ប្រភព៖ ក្រសួងព័ត៌មាន