ពលរដ្ឋមួយគ្រួសារមានគ្នា៦នាក់នៅភូមិបឹងវែងទីប្រជុំជនវាលរេញស្រុកព្រៃនប់ ឆ្លងកូវីដ១៩បំប្លែងថ្មី ដែលត

213

ស្រុកព្រៃនប់៖ -លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុឲ្យដឹងនៅល្ងាចថ្ងៃ៣កញ្ញា២០២១នេះថា មានពលរដ្ឋមួយគ្រួសារមុខរបរលក់ជុសជល់ទូរស័ព្ទដៃ ដាណេនិងវេលុយ មានគ្នា០៦នាក់រស់នៅភូមិបឹងវែងជាប់ទីប្រជុំជនវាលរេញ ឃុំវាលរេញ ត្រូវបានគ្រូពេទ្យធ្វើតេស្តសំណាករកឃើញឆ្លងកូវីដ១៩ បំប្លែងថ្មី(ដែលតា) បច្ចុប្បន្នត្រូវបាននាំយកទៅកន្លែងព្យាបាលហើយ។ លោកអភិបាលស្រុកបន្ថែមថា នៅល្ងាចថ្ងៃដដែលនេះ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះណែនាំប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះទាំងអស់ម្តុំភូមិបឹងវែងខាងមុខផ្សារវាលរេញ ស្រុកព្រៃនប់ ឲ្យបិទផ្អាកការលក់ដូរជាបណ្តោះអាសន្នសិន ដើម្បីអាជ្ញាធរគ្រប់គ្រងនិងកាត់ផ្តាច់ប្រភពចម្លង មិនឲ្យរាលដាលបន្ត។លកអភិបាលស្រុកបានបន្តថា បើមានបងប្អូនមានបះពាល់ទំនាក់ទំនងផ្ទាល់សូមទាក់ទងអាជ្ញាធរឃុំ រឺទៅផ្តល់សំណាក់នៅ វិទ្យាល័យហ៊ុនសែនវាលរេញ រឺ  ៧មករា ៕

អត្ថបទនិងរូបភាពដោយ៖ វ៉ន សុខជា