ចុមម្ចាស់បទ «ព្រះឥន្ទទាត់សី» អង្រួន​បេះដូង​សម្តេចតេជោ ឱ្យ​ដើរឡើង​ឆាក​តន្ត្រី ​ធ្វើឲ្យម្ចាស់បទឡើង ភ័យ​ផង​អរផង រំភើបផង ដោយសារតែ…(មានវីដេអូ)

512

(ភ្នំពេញ)៖ ម្ចាស់បទ «ចាប់យំល្វើយៗ» កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង មួយរយៈចុងក្រោយមកនេះតាមរយៈការបង្ហើរសំនៀងរបស់ខ្លួននៅលើបណ្តាញយូធូប អ្នកមានអ្នកគាំទ្រចូលទស្សនាយ៉ាងច្រើន ។ ក្នុងទិវាវប្បធម៌៣មីនា  លោក ចាន់ មករា​ បានឡើងបកស្រាយលើឆាក ហើយយកបទចម្រៀង «ព្រះឥន្ទទាត់សី» មកច្រៀង ។ តាមរយៈការបកស្រាយចម្រៀងមួយនេះ គឺអង្រួនបេះដូងសម្តេចតេជោ ហ៊ុន សែន ឱ្យរំជើបរំជួល រហូតយកបាច់ផ្កាជូនលោក ចាន់ មករា ដែលកំពុងច្រៀងនៅលើឆាក។ ធ្វើឲ្យរូបលោក ភ័យញ័រដៃ ស្រឡាំងកាំង នឹកស្មានមិនដល់ឡើយ។

ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី មិនត្រឹមតែយកផ្កាជូនលោកចាន់ មករា ប៉ុណ្ណោះទេ សម្តេចក៏បាននៅធ្វើកាយវិការជាមួយលោក មករា រហូតដល់ចប់មួយបទនេះផងដែរ។ វត្តមានរបស់សម្តេចតេជោនៅលើឆាកតន្ត្រី នាំឱ្យអ្នកចូលរួមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនីទាំងចាស់ ក្មេង បានទះដៃជាមួយសំណើចយ៉ាងកងរំពង។

ដោយឡែកលោក ចាន់ មករា និយាយពាក្យក្នុងចិត្តរបស់ខ្លួនផងដែរថា «ខ្ញុំពិតជានឹកដឹងស្មានថាខ្លួនឯងធ្វើបានដល់ប៉ុណ្ណឹង។ អារម្មណ៍របស់ខ្ញុំពិត ពេលឃើញសម្តេចក្រោកឡើង ដើរមករកខ្ញុំកំពុងច្រៀងលើឆាក ខ្ញុំមានអារម្មណ៍តក់ស្លុតមែនទែន ភ័យផងអរផង រំភើបផង លាយឡំគ្នា សឹងតែអត់ចាំប៉ារូបទចម្រៀង»

ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះជាមួយ CamAsiaNews ទាំងអស់គ្នា!