អាហារ​ទាំង ៦ មុខនេះដែល​មនុស្ស​គ្រប់​គ្នា​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើនដើម្បីសុខភាព

942

(សុខភាព)៖ មានអ្វីមិនស្មើរនឹងមាននៅសុខភាពល្អ ខាងក្រោមនេះគឺជាផ្លែឈើដ៏អស្ចារ្យមួយចំនួនដែលអ្នកគួរតែញ៉ាំ ឲ្យបានច្រើនពីព្រោះវាពិតជាមាន ប្រយោជន៍សម្រាប់សុខភាពទូទៅរបស់អ្នក ហើយវាក៏ងាយស្រួលក្នុងការញ៉ាំ រៀបចំញ៉ាំនិងរកទិញ ផងដែរ។ ប្រភេទផ្លែឈើខាងក្រោមទាំង៦នេះដែលល្អសម្រា​ប់សុខភាពយើង។

១. ផ្លែប៉ោមសំបូរជាតិសរសៃវិតាមីន C និង អង់ទីអុកស៊ីដង់។ ផ្លែប៉ោមជាជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកចង់ញ៉ាំអាហារសម្រន់បែបឆ្អែតៗ។
២. ផ្លែប័រអាចនិយាយថាខុសគ្នាពីផ្លែឈើដទៃបន្តិចពីព្រោះតែវាសំបូរជាតិខ្លាញ់ល្អ។ ផ្លែប័រមានជាតិ ក្រែមរសជាតិឆ្ងាញ់សំបូរជាតិសរសៃប៉ូតាស្យូម និង វីតាមីន C


៣. ផ្លែចេកជាប្រភពដ៏ល្អបំផុតនៃ ប៉ូតាស្យូម ។ ចេកក៏សំបូរជាតិសរសៃ និង វីតាមីន B6 ផងដែរ។
៤. បឺរីខៀវមិនត្រឹមតែឆ្ងាញ់នោះទេប៉ុន្តែវាជាប្រភពដ៏ល្អបំផុតនៃ អង់ទីអុកស៊ីដង់។
៥. ក្រូចជាប្រភពនៃ វីតាមីន C ជាតិសរសៃ និង អង់ទីអុកស៊ីដង់។
៦. ស្ត្របែរី មានសារធាតុចិញ្ចឹមជាច្រើន ។ ស្ត្របែរី មានវីតាមីន C ជាតិសរសៃ និង ម៉ង់ហ្កាណែស៕

ក្រៅពីទទួលទានផ្លែឈើទាំងនេះហើយបើអាចឆ្លៀតពេលខ្លះហាត់ប្រាណជាប្រចាំថ្ងៃទៀតកាន់តែធ្វើឲ្យសុខភាពយើងរឹងមាំនឹងជៀសផុតពីជម្ងឺផ្សេងៗ។