តោះមកដឹងពីវិធី​បណ្តុះ​ផ្សិត​ចេក ឬ​ផ្សិត​ឈូក

749

(កសិកម្ម)៖ សំភារត្រូវមានដើម​ចេក (​កាត់​ឱ្យ​ល្អិតៗ​)អង្ករ​ត្រាំ​ទឹក​ទុកឱ្យ​រីក​ដី​ដំបូក ឬ​ដីល្បាប់​មាត់​បឹង ត្រពាំង​សំបក​គ្រាប់​ឈូក​ត្រាំ​ទឹក​ឱ្យ​រីក (​សំបក​ពណ៌​ខ្មៅ​)ផេះ ចំបើង ដើម​ទន្ទ្រានខែត្រ និង​មេ​ផ្សិត​ ។

វិធី​ធ្វើ​ កាប់​ចិញ្ច្រាំដើមចេក​ឱ្យ​ល្អិត ដាក់​ជា​គំនរ​ទុក​២​ទៅ​៣​ថ្ងៃ ដើម្បី​ឱ្យ​វា​ហប់​ងាយ​រលួយ​ រើស​ដី​ណា​មិន​ជាំ​ទឹក ឬ​មិន​ដក់​ទឹក ហើយ​នៅ​ក្រោម​ម្លប់ ឬ​អាច​ធ្វើ​នៅ​ក្រោម​ផ្ទះ​ក៏​បាន ព្រោះ​បើ​មាន​ទឹក​ច្រើន​ហួស នាំ​ឱ្យ​រលួយ​អស់។ចំពោះ​ការរៀប​រង​វិញ យើង​ពុំ​ចាំបាច់​ភ្ជួរ ឬ​ឆាយដី​អ្វី​ទាំងអស់ ដោយ​គ្រាន់តែ​ជីក​ចង្អូរ​សងខាង​តាម​ប្រវែង​រង ជម្រៅ​១​តឹក ទទឹង​១០​ម៉ែត្រ ដើម្បី​ផ្ទុក​ទឹក​ដែល​យើង​ស្រោច​លើ​ផ្ទៃ​រង ឬ​ទឹកភ្លៀង​យក​ផេះ​ពី​ផ្ទះបាយ​មក​បាច​លើ​រង​ឱ្យ​សព្វ​។

យក​ដើម​ទន្ទ្រានខែត្រ​ដាក់​តំរៀប​ក្រាល​ពីលើ​ផេះ​នោះ-​​យើង​យក​ដើម​ចេក​ដែល​បានគរ​ទុក​នោះ មក​ដាក់​រាយ​ពី​លើ​ដើម​ទន្ទ្រានខែត្រ​ឱ្យ​ហាប់ កម្រាស់​ប្រមាណ​២​ទៅ​២​តឹក​កន្លះ​យក​សំបក​គ្រាប់​ឈូក​ទុំ​ដែល​បាន​ត្រាំ​ហើយ​នោះ មក​ចា​ក់រោយ​ពី​លើ​កម្រាស់​១​ទៅ​២​សង់ទីម៉ែត្រ ឱ្យ​បាន​សព្វ​នៅលើ​រង​​យក​អង្ករ​ត្រាំ​នោះ​រោយ​ស្តើងៗ​ល្មម​លើ​រង​យក​មេ​ផ្សិត​មក​រោយ​ឱ្យ​សព្វ​បន្ទាប់​មក​បាច​ពីលើ​កម្រាស់​ប្រហែល​១​តឹកយើង​ធ្វើ​របៀប​នេះ ដដែលៗ នៅលើ​រង​ឱ្យបាន​៣​ជាន់ ទើប​ជា​ការ​ស្រេចក្រោយពី​បាន​គំនរ​៣​ជាន់​ហើយ ទើប​យក​ស្លឹកចេក ឬ​ប្លា​ស្ទិក​គ្រប​ពីលើ​រង​ឱ្យ​ហ​ប់ ដើម្បី​បង្កើន​កម្តៅ​ក្នុង​គំនរ ទុក​រយៈពេល​៧​ថ្ងៃ ទើប​ប្តូរ​គំរ​បប្លា​ស្ទិក​ចេញ​ដាក់ទឹក​ស្រោច​ឱ្យ​ជោគជាំ ហើយ​ដូរ​គំរប​ចំបើង​គ្រប​វិញ​ម្តង ដើម្បី​ឱ្យ​មាន​ខ្យល់​ចេញចូល​បាន​ល្អ។

​ក្រោយ​ស្រោច​ទឹក​ហើយ ទុក​រយៈពេល​៧​ថ្ងៃ​ទៀត ទើប​ផ្សិត​ដុះក្រោយពេល​បណ្តុះ​បាន​១៤​ថ្ងៃ យើង​អាច​ប្រមូល​ផល​បានការប្រមូល​ផល ត្រូវ​ប្រើ​កូនកាំបិត​កាត់​ពេលព្រឹក លុះ​ពេល​ល្ងាច ស្រោច​ទឹក​បន្ថែមកាត់​រាល់​ព្រឹក​បន្តិច​ម្តងៗ រហូតដល់​១៥​ថ្ងៃ ទើប​អស់​ពី​រងគួរបញ្ជាក់ផងដែរថា ក្នុងពេល​ផ្សិត​កំពុង​ដុះ ឬ​រីក ហាម​អ្នក​ដែល​ប្រើប្រាស់​គ្រឿងក្រអូប​ចូលក្នុង​ទីធ្លា​បណ្តុះ​ផ្សិត ព្រោះ​ក្លិន​នោះ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ផ្សិត​ដូចជា រលួយ ស្វិត ឬ​ផ្សិត​មិន​ដុះ ។​ល​។