(សេអ៊ូល)៖នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC បានថ្លែងឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ដែលមានចំនួន អ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតមួយក្រៅទឹកដីចិន បានរាយការណ៍ពីការរកឃើញករណីថ្មីចំនួន ៩៦ករណី បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសនៅប្រទេសអាស៊ីបូព៌ាមួយនេះ កើនឡើងដល់ ៧,៤៧៨ករណី។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងតែងតែរាយការណ៍ពីតួលេខថ្មីៗ នៃចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសរបស់ខ្លួន និងផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងមេរោគនេះជារៀងរាល់ថ្ងៃ។ ដូច្នេះបើយោងតាមតួលេខ ដែលបានធ្វើបច្ចប្បន្នភាពចុង ក្រោយបានបង្ហាញថា អត្រានៃអ្នកឆ្លងវាបានថយចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១១ថ្ងៃ បើទោះបីប្រទេសមួយនេះ ត្រូវបានគេកត់ត្រាជាប្រទេសមួយ ដែលមានអ្នកឆ្លងវីរុស កូរ៉ូណាថ្មី ឬ COVID-19 ច្រើនជាងគេ បំផុតក្រៅពីទឹកដីចិន ក៏ដោយ។

គួរជម្រាបថាចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនេះ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី (Shincheonji) នៅទីក្រុងដេគូ (Daegu) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលជាប្រភព នៃការចម្លងមេរោគ ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេស។ រហូតមកទល់នឹងពេលនេះ តួលេខ នៃអ្នកឆ្លងសរុបមានចំនួន ៧,៤៧៨ករណី ដែលក្នុងនោះ ៥១នាក់ស្លាប់ ខណៈ ១៦៦នាក់ផ្សេងទៀតបានជាសះ ស្បើយជាស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here