ប្រធានអង្គការ UNDP កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងកិច្ចការពារជីវៈចម្រុះ

20

លោក Achim Steiner អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍរបស់សហប្រជាជាតិ (UNDP) បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងកិច្ចការពារជីវៈចម្រុះ។

លោកក៏បានសម្តែងនូវការរំពឹងទុកដ៏អស្ចារ្យសម្រាប់កិច្ចប្រជុំសន្និសីទភាគីលើកទី១៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះជីវសាស្រ្ត (COP15) ដែលបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃច័ន្ទនៅទីក្រុងគុនមីងខេត្តយូណានៅភាគនិរតីប្រទេសចិនផងដែរ។

លោកបាននិយាយថា «កិច្ចប្រជុំ COP15 គឺជាពេលវេលាដ៏សំខាន់ដែលពិភពលោកពិតជាត្រូវបានស្នើឱ្យមានការអនុម័តក្របខ័ណ្ឌថ្មីសម្រាប់ជីវៈចម្រុះសកលលោក ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងអស់បង្កើននូវកម្រិតមហិច្ឆតាដើម្បីឱ្យយើងអាចបញ្ឈប់ការបំផ្លិចបំផ្លាញធម្មជាតិបាន»។

កិច្ចប្រជុំ COP15 រួមមានពីរផ្នែក។

ផ្នែកទីមួយមានរយៈពេលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែតុលា នៅទីក្រុងគុនមីង។

ផ្នែកទីពីរនៃកិច្ចប្រជុំត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំក្រោយ ដោយវានឹងពិនិត្យមើលឡើងវិញ និងធ្វើសេចក្តីសម្រេចទៅលើ «ក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០» ដើម្បីធ្វើជាសសរស្តម្ភសម្រាប់ការអភិរក្សជីវៈចម្រុះនាពេលអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន