រថយន្តធុនធំសណ្ដោងរុឺម៉កមួយគ្រឿងរីចុងរេចង្កូតទៅបុករះរបងផ្ទះរបស់ប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងរងការខូចខាតយ៉ាងដំណំទាំងព្រឹកតែម្ដង..

11

ភ្នំពេញ÷រថយន្តធុនធំសណ្ដោងរុឺម៉កបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករះរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងឧបតវហេតុនេះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតទើងកាលពីវេលាម៉ោង១០នឹង២០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចនឹងភូមិបឹងធំ២ ក្នុងសង្កាត់បឹងធំ ខណ្ឌកុំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាជនរងគ្រោះត្រូវជាម្ចាស់ផ្ទះបានរាបរាប់ប្រាប់មកដល់សារព័ត៌មានយើងឲ្យបានដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគាត់ឃើញបុរសម្នាក់បើករថយន្តធុនធំសណ្ដោងរុឺម៉កពាក់ស្លាកលេខភ្នំពេញ

3C-8957 បើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតចូលមកបុកបង្គោលសសរជញ្ជាំងបណ្ដាលបាក់នឹងដាច់អស់មួយផ្ទាំង ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខអស់ទាំងស្រុង សំណាងល្អម្ចាស់ផ្ទះនិងអ្នកបើកបរបានរួចផុតពីគ្រោះថ្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលលើរួចរាល់ ក៏បានទុកពេលវេលាឱ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងដោយភាគីខាងម្ចាស់ផ្ទះទាមទារសំណង់ជំនួន(២០០០ដុល្លារ)យកទៅជួសជុលរបងផ្ទះរបស់គាត់វិញដើម្បីបញ្ចប់រឿង។

រាយការណ៍ដោយ-P.23