បើករថយន្តបោះពួយលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកជាមួយនឹងរថភ្លើងកំពុងបើកឆ្លងកាត់ផ្លូវជាតិលេខ៤បណ្ដាលឲ្យអ្នកបើករថយន្តម្នាក់រងរបួសធ្ងន់…

60

ព្រៃនប់÷បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយនឹងរថភ្លើងដែលកំពុងបើកឆ្លងកាត់ផ្លូវជាតិលេខ៤ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ធ្វើឲ្យម្ចាស់រថយន្តម្នាក់របួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង១៥នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ៧០៧នឹងគីឡូមែត្រ៧០៨ ត្រង់ចំណុចនឹងភូមិចំរ៉ុង ឃុំចំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមាន ឈ្មោះ ឈឹម សុខ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាអ្នកបើករថយន្តដឹកកម្មករ បច្ចុប្បន្ន រសនៅភូមិទួលទទឹង០១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

យោងតាមប្រភពព័ត៌មានប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងភាពបានឃើញបុរសម្នាក់បើករថយន្តម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ2T-7430 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានរទេះភ្លើងបុកពេញទំហឹងរថយន្តរងការខូចខាតផ្នែកខាងមុខអស់ទាំងស្រុងម្ចាស់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិកឯកជនម្ដុំផ្សារវាលរេញភ្លាមៗផងដែរ រីឯរថភ្លើងវិញក៏បានបន្តដំណើរទៅមុខទៀតបាត់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបយករថយន្តដែលបានរងការខូចខាតនោះទៅរក្សាទុកខ្ញុំនៅឯអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃនប់ជាបណ្ដោះអាសន្នរងចាំក្រុមគ្រួសារនិងសាច់ញាតិមកទទួលយក។

រាយការណ៍ដោយ-P.23