ស្រីស្អាតម្នាក់កំពុងតែអង្គុយចាំភ្លើងស្តុបស្រាប់តែមានបុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់…

14

ភ្នំពេញ÷បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបានបុកជាមួយនិងម៉ូតូ ១ គ្រឿងបណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣៥ នាទីយប់ ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីកែងនឹងផ្លូវហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង2A0373 ជាមន្ត្រីប៉េអឹមមានឋានន្តរស័ក ពាក់ស័កពីរ វីរៈសេនីយ៍អាន ហុងនី អត្ថលេខ០៣៣៨៩៧ បើកបរក្នុងស្ថានភាពស្រវឹងជោកជាំក្នុងទិសដៅពីកើតមកលិចក៏បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ ០១៧ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1N-4120 ដើរកំពុងឈប់ចាំភ្លើងស្តុបក៏ត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្ដាលអោយនារីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានព្រមទាំងមន្ត្រីជំនាញចរាចរខណ្ឌសែនសុខចុះមកធ្វើការវាស់វែងយករថយន្តនិងវត្ថុតាងព្រមទាំងម្ចាស់រថយន្តទៅអធិការខណ្ឌសែនសុខដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ។

រាយការណ៍ដោយP.23