៨ ចំណុចដែលអ្នកគួរស្វែងយល់ពីភាពជោគជ័យស្ថាបនិកក្រុមហ៊ុន Salesforce.com

280

ស្ថាបនិកនិង​នាយក​ប្រតិ​បត្តិក្រុម​ហ៊ុន​​​​ Salesforce.com ​ គឺ​លោក​​មហាសេដ្ឋី​ Marc Benioff បាន​រស់​នៅក្នុង​ជីវ​ភាព​ដ៏​សុខ​ស្រួល​ ​​ក្រោយ​​ពី​អាជីវកម្ម​​របស់​លោក​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​​។ ​​ភាព​ជោគជ័យ​នេះ​​​គឺ​មិន​មែន​​តែ​នៅ​អាមេរិក​ តែ​​ល្បី​សុះសាយ​ជុំ​វិញ​ពិភពលោក។ ​តាម​ពិត​ទៅ​លោក​ ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Oracle។ តាម​ Forbes បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ​​ ៣,២​ពាន់​លាន​ដុល្លារ​អាមេរិក។​ ​ក្រុម​ហ៊ុន​របស់​លោក​​​បង្កើត​បាន​​រយៈ​ពេល​ ​១៥​​​ហើយ​​គិត​មក​ដល់​​ឆ្នាំ​នេះ​ ​​ហើយ​​បាន​​បំបែក​កំណត់​ត្រា​​​ចំនួន​លក់​បាន​ ​​៥,៥​ពាន់​លាន​ដុល្លារ​​។ ​​លោក Benioff បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៅ​អឺរ៉ុប​ដើម្បី​ពង្រីក​ក្រុម​ហ៊ុន​លោក​ ហើយ​លោក​ក៏​បាន​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ជួល​អចនល​ទ្រព្យ​​ជា​ ប្រវត្តិ​សាស្ត្រ​​មួយ​នៅ​ក្នុង​ទី​ក្រុង​កំណើត​របស់​លោក​គឺ​ សាន​ហ្វ្រាន់​ស៊ីស្កូ​​​​​ដើម្បី​បង្កើត​អគារ​ភ្លោះ​ និង​អគារ​ការិយា​ល័យ​ផ្សេង​ទៀត​សម្រាប់​ការ​ពង្រីក​ក្រុម​ហ៊ុន​នៅ​ទី​នោះ​ ថែម​ទៀត​ផង​ដែរ​។
​​
ថ្មីៗ​នេះ​លោក Benioff បានបង្ហាញ​មុខ​នៅ​លើ​ឆាក​​​សន្និសីទមួយ​​ដើម្បី​ជជែក​ពី​លក្ខណៈ​នៃ​ក្រុម​ ហ៊ុន ឧស្សាហ​កម្ម​​របស់​លោក​​និង​អ្វី​សំខាន់​បំផុត​ចំពោះ​លោក​។ ​សូម​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ Salesforce.com Inc. ​ជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​ Cloud Computing ​ដ៏​ធំ​ក្នុង​លោក​មួយ​ដែល​​មាន​​ទីស្នាក់ការ​ស្ថិត​នៅ​ទីក្រុង​ សានហ្វ្រាន់ស៊ីស្កូ​រដ្ឋ​កាលីហ្វ័រញ៉ា​។ ​ក្រុមហ៊ុន​នេះ​បាន​ទិញ​យក​ក្រុមហ៊ុន​តូច​ៗ​ជា​ច្រើន​ដាក់​ជា​បុត្រ​ សម្ព័ន្ធ​របស់​ខ្លួន។ ​បច្ចុប្បន្ន​ Salesforce.com Inc. ​ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes ដាក់​ចំណាត់​ថ្នាក់​ជា​​ក្រុមហ៊ុន​មាន​ការ​ច្នៃ​​ប្រឌិត​ខ្ពស់​បំផុត​ (the most innovative company) ​និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៧​ ជា​ក្រុមហ៊ុន​​ល្អ​បំផុត​​​ដែល​បុគ្គលិក​ចង់​ធ្វើ​ការ​ឱ្យ​នៅ​ក្នុង​​ ទស្សនាវដ្ដី​ Fortune។​​​ ខាង​ក្រោម​នេះ​គឺ​ជា​ការ​លម្អិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លះៗ​ដែល​លោក​បាន​បង្ហាញ​ពី​ខ្លួន​លោក៖

១) ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ លោក​តែង​តែ​ស្នាក់​នៅ​អគារ​ជួលធម្មតា។​ បើទោះ​ជា​លោក​មាន​លទ្ធ​ភាព​ស្នាក់​នៅ​ក្នុង​អគារ​ទំនើប​ៗ​ក៏​ដោយ ក៏​លោក​មិន​ធ្វើ​ដូច្នេះ​ដែរ (​មិន​ចូល​ចិត្ត​ចំណាយ​ច្រើន)​​។

២) ​លោក​បាន​​បរិច្ចាគ​ប្រាក់​ប្រហែល​២៥០​លាន​ដុល្លារ​ដើម្បី​កសាង​មន្ទីរ​ ពេទ្យ​កុមារ​ដោយ​ដាក់​ឈ្មោះ​លោក​នៅ​លើ​​អគារ​​មន្ទីរ​ពេទ្យ​នោះ​ថា មន្ទីរ​ពេទ្យ​កុមារ Benioff ។ ​លោក Bill Gates កំពុង​ចូល​រួម​សាង​សង់​មន្ទីរ​ពេទ្យ​កុមារ​របស់​លោក​។ ដោយ​មាន​ការ​ការ​ឧបត្ថម្ភ​ពី​លោក Gates មន្ទីរ​ពេទ្យ​នេះ​កំពុង​សាង​សង់​មជ្ឈ​មណ្ឌល​​សម្រាប់​កន្លែង​សម្រាល​កូន​មុន ​ខែ​នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​ Benioff ។

៣) លោក Benioff បាន​រៀប​ចំ​កម្មវិធី​​ប្រគុំ​តន្ត្រី​ប្រចាំ​ឆ្នាំ​ធំៗ​ដែល​មាន​ការ​ចូល​រួម ​ពី​អតិថិជន​របស់​ក្រុម​ហ៊ុន​ Salesforce នៅ​ក្នុង​ទី​ក្រុង​សាន​ហ្វ្រាន់​ស៊ីស្កូ​​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​មន្ទីរ​ ពេទ្យ​​កុមារ​របស់​លោក​។ លោក​រំពឹង​ថា​នឹង​រៃ​អង្កៀស​​ប្រាក់​បាន​ពី​៦​ទៅ​៨​លាន​ដុល្លារ​ក្នុង​មួយ​ ឆ្នាំ​ពី​ការ​ប្រគុំ​តន្ត្រី​របស់​លោក Bruno Mars។

៤) ​លោក Benioff គិត​ថា ទី​ក្រុង​សាន​ហ្វ្រាន់​ស៊ីស្កូ​គឺ​កន្លែង​រក​មាស​​នា​ពេល​បច្ចុប្បន្ន​​នេះ​ ។ ដូច្នោះ​ហើយ​ទើប​បាន​ជា​លោក​កំពុង​ប្រញាប់​ជំរុញ​ឲ្យ​នាយក​ប្រតិ​បត្តិ​ បច្ចេក​វិទ្យា​ផ្សេង​ទៀត​ធ្វើ​ការ​បរិច្ចាគ​ថវិកា​​ឲ្យ​ច្រើន​ថែម​ទៀត​។

៥) ​លោក​ត្រៀម​នឹង​ប្រកាស​ធ្វើ​ការ​បរិច្ចាគ​ថវិកា​ច្រើន​ថែម​ទៀត​ទៅ​ដល់​សាលា​ រៀន​នៅ​ក្នុង​ទី​ក្រុង​សាន​ហ្វ្រាន់​ស៊ី​ស្កូ​។ ក្រុម​ហ៊ុន​ Salesforce បាន​បរិច្ចាគ​ថវិកា​ចំនួន​ជិត​៨​លាន​ដុល្លារ​ដល់​សាលា​រៀន​ដើម្បី​ទិញ​គ្រឿង ​បច្ចេក​វិទ្យា​រួម​ទាំង​ការ​ផ្ដល់​ថវិកា​ចំនួន​៥​លាន​ដុល្លារ​នៅ​ដើម​ឆ្នាំ ​នេះ​ផង​ដែរ​។

៦) ​លោក Benioff មាន​ការ​ភ្ញាក់​ផ្អើល​ថា តើ​ទី​ក្រុង​សាន​ហ្វ្រាន់​ស៊ី​ស្កូ​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​ Valley យ៉ាងដូច​ម្ដេច​។ លោក​បាន​ថ្លែង​ថា ​៖«​យើង​មិន​ដែល​គិត​ថា សាន​សហ្វ្រាន់​ស៊ី​ស្កូ​នឹង​ក្លាយ​ជាបេះ​ដូង​និង​ព្រលឹង​នៃ​សហ​គមន៍​បច្ចេក​ វិទ្យា​​ហើយ​។ ទី​ក្រុង​នេះ​ធ្លាប់​តែ​អន់​​ជាង​សហ​គមន៍ Sunnyvale និង​ Cupertino»។

៧) ​លោក​មិន​មែន​ជា​អ្នក​​ប្រជា​ធិបតេយ្យ​ទេ​។ បើ​ទោះ​ជា​លោក​ល្បី​ឈ្មោះ​ជា​អ្នក​​​គាំទ្រ​​ការ​បោះ​ឆ្នោត​​​ប្រធានា​ធិបតី ​​លោក អូបាម៉ា ​លោក​ស្រី ​ណាន់​ស៊ី ផេឡូស៊ី ​និង​សមា​ជិក​គណ​បក្ស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ៖ «​ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រជា​ធិបតេយ្យ​ ហើយ​​ក៏​មិន​មែន​ជា​អ្នក​សាធារណ​រដ្ឋ​​អី​នោះ​ទេ​។ ខ្ញុំ​ជា​ពល​រដ្ឋ​អាមេរិក​។ បើ​ខ្ញុំចូល​ចិត្ត​អ្នក​ណា​ម្នាក់​ ខ្ញុំ​នឹង​ផ្ដល់​ប្រាក់​ដល់​ពួកគេ​ ប៉ុន្តែ​ខ្ញុំ​មិន​ស្និទ្ធ​សា្នល​ខ្លាំង​ជា​មួយ​អ្នក​ណា​ម្នាក់​​​នោះ​ទេ»។​

៨) ​លោក​គិត​ថា លោក Tim Cook កំពុង​ធ្វើ​ការ​បាន​ល្អ​ប្រសើរ​ឲ្យ​ក្រុម​ហ៊ុន​ Apple។ លោក​បាន​ថ្លែង​ថា៖«​ខ្ញុំ​បាន​ប្រាប់​ម្ដាយ​ខ្ញុំ​ឲ្យ​ទិញ​ភាគ​ហ៊ុន​ក្រុម​ ហ៊ុន​ Apple»។ លោក Benioff មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក Steve Jobs ដែល​​​តែង​តែ​ណែ​នាំ​ដល់​លោក Benioff នៅ​ពេល​ក្រុម​ហ៊ុន Salesforce​នៅ​ក្មេង​ខ្ចី​។

តើលោកអ្នកបានរៀនអ្វីខ្លះពីអត្ថបទមួយនេះ? បើគិតថាល្អ គ្រាន់តែជួយស៊ែរអត្ថបទនេះទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកឲ្យបានអានផង! សូមអរគុណ!!!