មេឃកំពុងតែធ្លាក់ភ្លៀងមានម៉ូតូ២គ្រឿងព្រលះគ្នាលាន់ដូចរន្ទះបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់និងស្រាល នៅផ្លូវលេខ១៤២ខណ្ឌដូនពេញ…

26

ភ្នំពេញ÷ពេលមេឃកំពុងធ្លាក់ភ្លៀងមើលលើអ្វីមិនឃើញទើបបណ្ដាលឱ្យម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំនិងមនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានរងរបួសធ្ងន់និងស្រាលរត់យន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១៥យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចផ្សារទំនើបសូរិយាកែងនឹងផ្លូវ១៤២ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពាក់ស្លាកលេខភ្នំពេញ1HQ-0763   ជិះឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈពេលមកដល់កែងនឹងផ្លូវលេខ១៤២ត្រង់ចំណុចផ្សារសូរិយា ក៏ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពាក់ស្លាកលេខភ្នំពេញ1FZ-1705 ជិះឌុបគ្នាមកបញ្ច្រាស់ទិសជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់និងស្រាលទាំងសងខាងចំនួន៤នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការវាស់វែងរួចរាល់បានយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ ខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

រាយការណណ៍ដោយ.P.23