(ភ្នំពេញ)៖ កញ្ញា សុខ ពិសី ថ្មីៗនេះបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនិងបានជះកំហឹងយ៉ាងចាស់ដៃដោយមានចេតនាសំដៅលើបុគ្គលមួយចំនួនដែលតែងតែមានចរិតអាត្មានិយមដើម្បីតាមផ្ចាញ់ផ្ចាលសេចក្តីសុខរបស់អ្នកដទៃដើម្បីភាពសុខសាន្តខ្លួនឯង។
ជាមួយគ្នានៃការបញ្ចេញសារយ៉ាងក្តៅគគុកពីសំណាក់តារាចម្រៀងសំឡេងពីរោះស្រទន់អង្រួនបេះដូងយុវវ័យនិងមហាជន កញ្ញា សុខ ពិសី នាពេលនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងខណៈដែលកន្លងមកគេពុំធ្លាប់ឃើញតារាស្រីរូបនេះបង្ហាញអារម្មណ៍ខឹងខ្លាំងដូចពេលនេះឡើយ។

ផ្អែកតាមសារចេញពីដួចចិត្តត្បិតខឹងបុគ្គលមានចិត្តអាត្មានិយមរបស់តារាស្រីរូបស្រស់កញ្ញា សុខ ពិសី បានសរសេររៀបខ្លីតែបង្កប់ន័យចាក់ដោតបេះដូងដូច្នេះថាធ្វើជាមនុស្ស សូមកុំអាត្មានិយម ព្រោះភាពអាត្មានិយមរបស់អ្នកនឹងបំផ្លាញអ្នកក្នុងថ្ងៃណាមួយ….។រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងនៅឡើយទេថាសាររបស់តារាចម្រៀងស្រីកញ្ញា សុខ ពិសី ខាងលើនេះមានចេតនាចង់សំដៅលើបុគ្គលរូបណានោះឡើយ។



