អ្នកនាង ស៊ុន ស្រីពេជ្រប្រកាសលក់ផ្ទះដើម្បីបំណុលគេដោយមិនស្រែកសុំជំនួសឡើយ

254

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ស៊ុន ស្រីពេជ្របានអំពាវនាវដល់មហាជនជួយទិញផ្ទះដើម្បីយកលុយទៅសងបំណុលជំពាក់គេជិត១០មុឺនដុល្លារ ក្រោយមកអតីតតារាកំប្លែងដ៏ល្បី លោកតា សង់សុីស និងក្រុមគ្រួសារ បានទទួលការអាណិតផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជាអ្នកបន្តទៀតថាដោយមានប្រិយមិត្តខ្លះបានផ្ទេរប្រាក់ចូលទៅកុងធនាគារ ដើម្បីជាការបរិច្ចាគជួយឧបត្ថម្ភជូនលោកថែមទៀតផង។

ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រីរបស់លោកតា សង់សុីស បានបង្ហោះសារដោយបានរៀបរាប់យ៉ាងដូច្នេះថា រយះពេល៣ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិកាតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា

ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន ៥៧៧៨$ នេះជាក្តីស្រលាញ់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ អីលូវលោកមានវ័យចាស់ជរានិងមានជំងឺប្រចាំកាយផង ហើយលោកឪពុកនាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសន៍ផេកសិល្បៈករ កម្ពុជារបស់លោក អុឹម ជីវ៉ា កន្លងថ្មីៗ

ដោយមានបងប្អូនខ្មែរនៅស្រលាញ់ គោរព និងចង់ដឹងពីសុខទុក្ខរបស់គាត់និងបាត់មុខរយះពេលច្រើនឆ្នាំដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិការតិច ច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ ហើយប្រសិនបើពុកម៉ែបងប្អូនចង់ជួយថវិការដល់លោកឪពុកនាងខ្ញុំ

គឺតាមរយះលេខអេប៊ីនេះ ABA 000475580 sun pich។

សូមរំលឹកផងដែលថា ដោយសារតែជំងឺប្រចាំកាយ អតីតតារាកំប្លែងដ៏ល្បី លោកតាសង់ស៊ីស មិនអាចបន្តអាជីពជាតារាកំប្លែងតទៅទៀតបានទេ ដោយសារតែលោកមិនអាចនិយាយបានរលូន និងច្បាស់ដូចកាលពីមុន៕