(បរទេស)៖ បើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ពេលថ្មីៗនេះ ក្នុងគ្រានៃការផ្ទុះឡើង វីរុសកូវីដ-១៩ នៅឯប្រទេសចិនក៏ដូចជាលើពិភពលោក មន្ទីរពេទ្យខ្លះបានពឹងផ្អែក ទៅលើឱសថបុរាណចិន គួបផ្សំជាមួយឱសថតាមបែបបស្ចឹមប្រទេសដទៃទៀត ដើម្បីធ្វើការដោះស្រាយជាមួយស្ថានភាព ដែលកំពុង ត្រូវប្រឈមនេះ។ ដោយឡែកទីក្រុងញូវយ៉ក ប្រទេសសហរដ្ឋអាមេរិក ដែលជាទីក្រុងទទួលបាន ការវាយប្រហារធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ ក៏បានបង្ហាញពីតម្រូវការរបស់ខ្លួន ទាក់ទងទៅនឹងចំណេះដឹង ប្រភេទរូបមន្តនៃឱសថរុក្ខជាតិអស់ ទាំងនេះ ពេលនេះកំពុងត្រូវបានរីកដុះដាលយ៉ាងខ្លាំង។

នៅក្នុងតំបន់ China Town នៃទីក្រុងញ៉ូវយ៉ក បុគ្គលិកក្រុមការងារមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការបំពេញបេសក កម្មការបង្កើតជារូបមន្តឱសថ សម្រាប់ធ្វើការដឹកបញ្ចូន ទៅកាន់ទីភ្នាក់ងារជំនាញខាងឱសថសាស្រ្តបុរាណចិនបន្តទៀត នៅឯទូទាំងសហរដ្ឋអាមេរិច ដែលត្រូវបង្កើតឡើងដើម្បីបង្កើនថាមពលប្រព័ន្ធភាពស៊ាំរបស់អ្នកជម្ងឺ។

ខណៈកំណើននៃការជាវកាន់តែច្រើនអ្នកស្រី Chris de Reto បានឲ្យដឹងរូបអ្នកស្រីចំណាយអស់រយៈពេលមួយព្រឹក ដោយឆ្លងកាត់បួនហាងឯណោះ ក្នុងការស្វែងរកប្រភេទឱសថបុរាណអស់ទាំងនេះ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ។ អាជីវកម្មមួយចំនួនត្រូវបានសង្កេតឃើញថាមានការបិទទ្វាដូចជាហាង Carlo ដោយពួកគេពុំទទួលការលក់រាយ ដូចពីមុនទៀតឡើយ គឺមានបំណងបញ្ចូនរាល់ការទិញទំនិញទាំងអស់ សម្រាប់តែអ្នកអនុវត្តបន្តមាន អាជ្ញាប័ណ្ណត្រឹមត្រូវតែប៉ុណ្ណោះ។

លោក Clayton Xiu ម្ចាស់ហាងគ្លីនិកមួយកន្លែងនៅក្នុងទីក្រិងញ៉ូវយ៉ក បានប្រាប់ឲ្រជ្រាបពីការអនុវត្តរូបមន្ត ឱសថមួយប្រភេទរបស់លោកពេលនេះថា លោកកំពុងបង្កើតឲ្យមានការប្រើប្រាស់ឱសថមួយសម្រាប់ប្រឆាំងនឹងវីរុសនេះ ដោយលោកមានគម្រោងនឹងផ្ដល់ជូនសម្រាប់មនុស្សដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងតែប៉ុណ្ណោះ ដែលលោកគិតថា ស្ថិតក្នុងស្ថានភាពខ្វះខាតបែបនេះ ពួកគេចាំពិតជាត្រូវការវាចាំបាច់ជាខ្លាំង។

ជនជាតិចិនបានធ្វើការប្រើឱសថបុរាណទាំងនោះ រួមមានដូចជា វិធីចាក់ម្ជុលព្យាបាលជម្ងឺ និងឱសថបំប៉នរុក្ខជាតិ ជាច្រើនប្រភេទទៀត អស់រយៈកាលជាង ២៥០០ឆ្នាំមកហើយ ជាមួយគ្នានេះវាក៏ត្រូវបានការទទួលស្គាល់ជាផ្លូវការ ដោយអង្គការសុខភាពពិភពលោកជួយបន្ថែមទៀត ដែលស្របទៅនឹងកាលៈទេសៈ មកទល់នឹងពេលនេះវាកំពុង ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីប្រជាជនតំបន់ភាគខាងលិច ដែលគ្រប់គ្នាបាននាំយក គ្រឿងផ្សំឱសថ ចិនបុរាណអស់ទាំងនេះ គួបផ្សំទៅនឹងប្រភេទឱសថបស្ចិមប្រទេស ដើម្បីធ្វើការបង្រ្កាបការផ្ទុះ ឡើងនៃជំងឺវីរុស ជម្ងឺកូរ៉ូណានេះ៕