ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធខ្ពស់និសសម្ភារបរិក្ខាពេទ្យក្នុងការព្យាបាលជម្ងឺCovid-19លើកដំបូង បានមកដល់កម្ពុជាហើយតាមជើងយន្តហោះពេសេស នាព្រឹកថ្ងៃទី២៣ខែមីនានេះ ដើម្បីចែករំលែកបទពិសោធន៍ជួយការព្យាបាលអ្នកជំងឺ ។

ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពរនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមគ្រូពេទ្យជំនាញចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សម្ភារវេជ្ជសាស្រ្តមួយចំនួន ដែលបាននាំមកក្រុមគ្រូពេទ្យរួមមាន៖

ស្រោមដៃ ចំនួន៧០០០, ម៉ាសវ៉ះកាត់ ចំនួន៥៨០០០, ម៉ាសវេជ្ជសាស្រ្តចំនួន ៥៥០០០,ម៉ាស N95 ចំនួន៥០០០. មួក ចំនួន១៨៥០០ ,គម្របស្បែកជើង ចំនួន១៣០០ ,អាវអ៊ាម ចំនួន១៣០០
, សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១២៥០ ,របាំងមុខវេជ្ជសាស្រ្ត ចំនួន២៩៨៩,
ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៉ីនហ្វ្រារ៉េត ចំនួន៥០និង វ៉ែនតាសុវត្ថិភាព ចំនួន២២៨០។