(ហ្វាំងឡង់)៖ នេះបើតាមការិយាល័យប្រធានាធិបតីហ្វាំឡង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។ អតីតប្រធានាធិបតីហ្វាំងឡង់ លោក Martti Ahtisaari ដែលបានទទួល ជ័យលាភីពានរង្វាន់ ណូបែលសន្តិភាព ក្នុងឆ្នាំ២០០៨ ត្រូវបានគេ ធ្វើតេស្ដរកឃើញផ្ទុក COVID-19។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ ការិយាល័យប្រធានាធិបតីហ្វាំឡង់ បានគូសបញ្ជាក់ដូច្នេះថា៖‍« ការឆ្លង COVID-19 ត្រូវបាន ទទួលស្គាល់កាលពីថ្ងៃចន្ទ ហើយបច្ចុប្បន្ន លោកអតីតប្រធានាធិបតី Ahtisaari កំពុងស្ថិតនៅក្នុងស្ថានភាពប្រក្រតី»។ លោក Ahtisaari មានអាយុ៨២ឆ្នាំ ធ្លាប់ដឹកនាំប្រទេសហ្វាំងឡង់ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០០ និងទទួលបានជ័យលាភីពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៨ សម្រាប់ការសម្របសម្រួល ដើម្បីសន្តិភាព។

គិតត្រឹមថ្ងៃចន្ទម្សិលមិញ ប្រទេសហ្វាំឡង់ មានករណីឆ្លង COVID-19 ចំនួន ៧០០ ក្នុងនោះមានអ្នកជំងឺម្នាក់បានស្លាប់៕