កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ ករណីអគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង នៅស្រុកត្រាំកក់ ខេត្តតាកែវ 

165

តាកែវ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងដែលស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ សុផល ស្នងការរងនគរបាលខេត្តតាកែវ បានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងស្នងការខេត្តនិងកម្លាំងស្រុកចេញប្រតិបត្តិការជួយអន្តរាគមន៍ផងដែរ៕ ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ!

ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ