ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាប ករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ នឹងអាប៉ោងភ្នាល់ដាក់ប្រាក់) ស្ថិតនៅចំណុចចំការស្វាយចន្ទីរ ភូមិអូរតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ៖
១-ឈ្មោះ ទិត សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
២-ឈ្មោះ សម្បត្តិ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបារាយណ៍ ឃុំបារាយរណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
៣-ឈ្មោះ វ៉ាន់ នាក់ ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ជួន ភា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ឈាង ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ងួន វណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ។
៧-ឈ្មោះ យ៉េន សំបូ  ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
៨-ឈ្មោះ អ៊ាង ណារ៉ាក់ ភេទប្រុស  អាយុ៣៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍  ខេត្តកំពង់ធំ ។
៩-ឈ្មោះ តាំង ធី ភេទប្រុស  អាយុ៥៩ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអូរសួរស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍  ខេត្តកំពង់ធំ ។
១០-ឈ្មោះ ស្រ៊ុន ស្រ៊ាង ភេទប្រុស  អាយុ៦៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ  ខេត្តកំពង់ចាម ។
១១-ឈ្មោះ ជឿង កុល ភេទប្រុស  អាយុ៣៣ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ  ខេត្តកំពង់ចាម ។
១២-ឈ្មោះ ងួន បូណា ភេទប្រុស  អាយុ២៣ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ  ខេត្តកំពង់ចាម ។

វត្ថុតាងដកហូតរួមមាន ៖
១-ម៉ូតូចំនួន ៣៨គ្រឿង
២-ទូរស័ព្ទដៃ ចំនួន១០គ្រឿង
៣-មាន់ងាប់ ចំនួន០៣ក្បាល
៤-កន្ត្រក់ដាក់មាន់ ចំនួន០៣
៥-ហាន់តោអាប៉ោង ០១
៦-ចានអាប៉ោង ០១
៧-ផ្ទិលប៉ោង ០១
៨-ប្រាក់រៀលចំនួន ១,៨២០,០០០រៀល (មួយលានប៉ែតសិបពីមុឺនរៀល)
៩-ប្រាក់ដុល្លាចំនួ​ន ១៣០ដុល្លា (មួយរយសាមសិបដុល្លា) ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ  និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ