នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ អាជ្ញាធរបានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១។ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលវិជ្ជមាន(+) Omicron ក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ទីផ្ទះជួល ដោយហេតុផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល។ អាជ្ញាធរក៏បានធ្វើការប្រកាស សូមជម្រាបជូន អញ្ជើញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំង ដូសទី៤ ឲ្យបានគ្រប់គ្នា។ សូមគោរពអនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ៕