ក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ជីឌីថលកម្ពុជា

126

ស្របតាមគោលនយោបាលសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សូមជម្រាបជូនដល់មន្ត្រីរាជការ បុគ្គលិក ឯកជន និស្សិត បញ្ញវន្ត និងសាធារណជនមេត្តាជ្រាបថា ដោយស្របតាមគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ “សហគមន៍ឌីជីថលកម្ពុជា”។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា «ប្រព័ន្ធនេះបង្កើតឡើងក្នុងគោល បំណងប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅ ប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈ របស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធ ទៅវិញទៅមក រវាងអ្នកជំនាញ ព្រមទាំង ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុង វិស័យបច្ចេក វិទ្យាគមនាគមន៍និងព័ត៌មានផងដែរ»។

ជាមួយគ្នានោះដែរ ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈោ្មះតាមរយៈតំណភ្ជាប់ https://dcc.gov.kh៕

ប្រភព៖ ក្រសួងព័ត៌មាន