ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ចាន់ធឿន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខ័ណ្ឌចំការមន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទន្លេបាសាក់,ឯកឧត្តម សោម អូន អនុប្រធានក្រុមការងារចុះជួយមូល ដ្ឋានខ័ណ្ឌចំការមន និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានសង្កាត់ទន្លេបាសាក់ ,ឯកឧត្តម ឡុង ដារ៉ា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទន្លេបាសាក់ និង លោក ខាត់ ណារិទ្ឋិ ប្រធានគណបក្សសង្កាត់ទន្លេបាសាក់ បានដឹកនាំប្រជុំបូកសរុបការងារប្រចាំខែ មករា និង លើកទិសដៅខែ កុម្ភ: ឆ្នាំ២០២២ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយខ័ណ្ឌ អនុប្រធានក្រុមការងារចុះជួយសង្កាត់ និង គណអចិន្ត្រៃយ៍គណកបក្សសង្កាត់ ព្រមទាំង ប្រធានសាខាបក្សភូមិទាំង១៦ ។
នៅក្នុងឱកាសនោះក្រុមការងារបាននាំមកនូវម៉ាស់ចំនួន ២០០០០ បន្ទះ (ពីរម៉ឺន) និង ឧបករណ៍ Rapid Test ចំនួន ១៥០ (មួយរយហាសិប) ដើម្បីផ្តល់ជូន ៖
១- គណបក្សសង្កាត់ម៉ាស់ចំនួន ៤០០០បន្ទះ (បួនពាន់) និង ឧបករណ៍ Rapid Test ចំនួន ១៥០(មួយរយហាសិប) ។
២- សាខាគណក្សភូមិទាំង១៦ ក្នុង១ភូមិផ្តល់ជូន ១០០០ម៉ាស់(មួយពាន់ម៉ាស់) សរុបទាំង១៦ភូមិស្មើ ១៦០០០ម៉ាស់(មួយមុឺនប្រាំមួយពាន់ម៉ាស់) ៕