ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីងកាលពីវេលាម៉ោង១  និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥  ខែមករា  ឆ្នាំ ២០២២  នៅចំណុចមុខបុរីពិភពថ្មី  តាមបណ្ដោយផ្លូវលេខ២១៧  ក្នុងសង្កាត់ដង្កោ  ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា  មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក  LEXUS NX200t ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  2BB-9988 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧  ពីជេីងទៅត្បូងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានបេីកកាត់ពីមុខ ទេីបធ្វេីឲ្យអ្នកបើករថយន្តទាញចង្កូតមកស្តាំដៃបុកខឿន  និងឡេីងលេីសួនផ្កា  ព្រមទាំងពោបលេីផ្ទាំងថ្មដ៏ធំមួយរងការខូចខាតយ៉ាងដំណំ  តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស  ឬទ្រទ្យសម្បត្តិរដ្ឋឡេីយ  ។

ក្រោយកេីតហេតុភ្លាមៗ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយពិនិត្យមេីលជាក់ស្ដែងឃេីញថា  រថយន្តបង្កខាងលេីមិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋ ទេីបឱ្យម្ចាស់រថយន្តបង្កដោះស្រាយជាមួយតំណាងក្រុមហ៊ុន  បុរីពិភពថ្មី  ដើម្បីបញ្ចប់រឿងយករថយន្តទៅជួសជុលដោយខ្លួនឯង  ៕

រាយការណ៍ដោយ៖​ សុជាតិ កំពង់ស្ពឺ