ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​ សេនីយ៍​ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ជាប់​ជា​ប្រចាំ​ ស្តី​ពី​ការ​ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញ​ ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​លោក​វរសេនីយ៍ឯក​ ហាត​ ឡៃ​ឡែ​ ស្នងការ​រង​ទទួល​ផែនការ​ងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ នៅ​ថ្ងៃ​អង្គារ​ ៨​រោច​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ សហការ​ជាមួយ​កម្លាំងយោធា​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ និង​បាន​ទទួល​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ ឃុំ​សន្តិភាព​ និង​ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ សរុប​បាន​ចំនួន​០៣​នាក់​ ។​

​ក្រោយ​ពី​ទទួល​បាន​កម្លាំង​បាន​កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ និង​អប់រំ​ណែនាំ​ រួច​ក៏​បាន​ប្រគល់​បងប្អូន​ទាំងអស់​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​គីឡូ​១៣​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ