ប៉ៃលិន​ ៖​ នៅ​វេលា​ម៉ោង​ ១២​និង​០០​នាទី​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​ ០១​នាក់​ ទៅ​កាន់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោក​ លី​ ម៉េ​ង​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ ។​

​ជន​ត្រូវ​ចោទ​ខាងលើ​មានឈ្មោះ​ ទៀវ​ តុ​ន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​ក្នុងភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ