ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ បណ្តាលអោយរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ នៅស្រុកឱរ៉ាល់

128

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​រថយន្ត និងម៉ូតូ បណ្តាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ (២៩-៣០) ចំណុចអូរព្រុង ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ៖ មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាក TOYOTA  COROLLA សេរីឆ្នាំ2003 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB- 2672 បើកបរដោយឈ្មោះ មិន សំរុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែទៅបុកម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 សេរ៊ីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1U – 1508 បើកបរដោយ ឈ្មោះ ប៉ុន ភាព ភេទស្រី អាយុ ៤៨ឆ្នាំ (របួសធ្ងន់) អ្នករួមដំណើរម្នាក់ឈ្មោះ ហួត អុីហៀង  ភេទស្រី អាយុ ១៥ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ទាំង០២នាក់ រស់នៅភូមិតាំងស្រឹង  ឃុំសង្កែសាទប ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នា  បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម ៖
– ស្លាប់ ០១នាក់  ស្រី (ឈ្មោះ ហួត អុីហៀង ) នៅកន្លែងកើតហេតុ
– របួសធ្ងន់ ០១នាក់ ស្រី(ឈ្មោះ ប៉ុន ភាព)
– ម៉ូតូ០១គ្រឿង ខូចខាតមួយកំណាត់មុខ (ធ្ងន់ )
– រថយន្ត០១គ្រឿង ផ្នែកខាងមុខ (ធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ច យើងបានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងឃាត់ខ្លួនជនបង្ករ ឈ្មោះ មិន សំរុង អ្នកបើកបររថយន្ត និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តទាំងពីរ ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ