ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកព្រៃនប់ សហការជាមួយប៉ុស្តិ៍នគរបាល បានបង្ក្រាបករណីគ្រឿងញៀនចំនួន០៣ករណី។

ករណីទី០១៖ នៅឃុំរាម ឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាងម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់, ទូរស័ព្ទចំនួន០៣គ្រឿង។ ករណីទី០២ និងទី០៣៖ នៅឃុំសាមគ្គី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន២៨កញ្ចប់ ទូរស័ព្ទដៃចំនួន០៤គ្រឿង ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ