សៀមរាប៖ មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកចំនួនពីរ ក្នុងខេត្តសៀមរាប( ស្រុកពួក និងស្រុកប្រសាទបាគង) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ករណីទី០១ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤០នាទី កើតឡើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខហាងកៅមី ស្ថិតក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូម៉ាក ហុងដា ឌ្រីមពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខ សៀមរាប 1AK-0743 បើកបរដោយឈ្មោះ ឆាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប(ពាក់មួកសុវត្ថិភាព) ដឹកមនុស្ស០១នាក់ ឈ្មោះ ទូក រតនា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នា(ពាក់មួកសុវត្តិភាព)បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាក ហុងដាពណ៌ខ្មៅ ផលិតឆ្នាំ2002 ពាក់ស្លាកលេខ សៀមរាប1I-2441 បើកបរដោយឈ្មោះ ឃូរ ឈឿត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព)បើកបរក្នុងទិសដៅពីលិចបត់ទៅជើង។

ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន០១នាក់ ឈ្មោះ ឃូរ ឈឿត (ពេលបញ្ជូនទៅពេទ្យខេត្ត)និងរងរបួសចំនួន០២នាក់ ១. ឈ្មោះ ឆាន់ វាសនា (ធ្ងន់) ២. ឈ្មោះ ទូក រតនា ភេទប្រុស(ធ្ងន់)។ ខូចខាតម៉ូតូចំនួន ០២គ្រឿង (ធ្ងន់)។ក្រោយពេលកើតហេតុ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ត៍រដ្ឋបាល ចុះវាស់វែងកន្លែងកើតហេតុ ប្រមូលយកវត្ថុតាងពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។

ករណីទី០២ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ(ជី) បុកនិងម៉ូតូបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ៦A ត្រង់ចន្លោះបង្គោលគីឡូលេខ ២៩៩-៣០០ ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា មានរថយន្តដឹកទំនិញម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាក់លេខ កំពង់ចាម 3A-1053 បើកបរដោយមិនស្គាល់អត្តសញ្ញាណបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក្នុងទិសដៅពីលិចទៅកើត បានបុកនិងម៉ូតូមួយគ្រឿងមពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុង ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តដឹកទំនិញបានរត់គេចខ្លួនបាត់។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំង ០២ សមត្ថកិច្ចយកមករក្សាទុកនៅអធិការស្រុករប្រាសាទបាគងរងចាំដោះស្រាយតាមច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ