មិត្ដចិននៅតែបន្ដផ្ដល់សម្ភារៈក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

252


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានទួលសម្ភារៈការពារជំងឺកូវីដ១៩ និងកញ្ចប់នៃក្ដីស្រលាញ់ ពីសហជីពទូទាំងប្រទេសចិន (ACFTU), មូលនិធីសន្ដិភាព និងការអភិវឌ្ឍន៍របស់ប្រទេសចិន(CFPD) និងសមាគមចិនសម្រាប់ការលើកកម្ពស់ការផ្ដាស់ប្ដូរអន្ដរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល (CHINA NGO) ។


កម្មវិធីនេះប្រព្រឹត្ដិទៅនៅទីស្នាក់ការរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ដោយមានការចូលពីលោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា, លោក WANG ZHOU BO អគ្គលេខាធិការ CWCIE, លោក WANG HUA អគ្គលេខាធិការរង CFPD, លោកស្រី ZHAO CHANG JIU អគ្គលេខាធិការរង CWCIE, លោកស្រី WANG ZHI YUN តំណាង CNIE និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំសហភាព, សហព័ន្ធ និងបងប្អូនកម្មករ តំណាងកម្មករ តាមរយៈប្រព័ន្ធ អនឡាញ ZOOM។


លោក សួង ហួត បានលើកឡើងថា៖ នេះជាលើកទី៤ហើយ ដែល ACFTU បានសហការណ៍ជាមួយអង្គការដៃគូរមានដូចជា CWCIE, CNIE, CFPD, CCF, SIRONET និង CHINA NGO បានផ្ដល់ជំនួយដល់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ដោយលើកទី១ បានផ្ដល់ជូន នៅរថយន្ដក្រុងថ្មី ៣៥កៅអី ចំនួន ២គ្រឿង, លើកទី២ បានផ្ដល់ជូន ម៉ាស់ ៣០០,០០០ បន្ទះ, ម៉ាស៊ីនបាញ់ថ្នាំចំនួន ២០គ្រឿង, ឈុតសម្ភារៈបាញ់ថ្នាំ ២០ឈុត, លើកទី៣ ផ្ដល់ជូនជាសម្ភារៈសិក្សាមួយចំនួនមាន (កាបូប ២,០០០, ខូល័រផាត់ពណ៌ ២,០០០ប្រអប់, ប្រេងកូឡា ២,០០០, កន្សែងសើមជូតដៃ ២,០០០) និងលើកទី៤នេះ មានម៉ាស់ ៣០០,០០០បន្ទះ ឧបករណ៍ធ្វើតេស្ដរហ័ស ៨,០០០, កាបូប ៥,០០០ ខូល័រ ៥,០០០ និងកន្សែមសើម ១០,០០០។ លោកបន្ថែមទៀតថា សម្ភារៈទាំងអស់នេះគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងអត្ថន័យជ្រាលជ្រៅពីទឹកចិត្ដអាណិតស្រឡាញ់ដោយក្ដីសប្បុរសធម៌ និងក្នុងនាមជាមិត្ដល្អ ចេះជួយគ្នាក្នុងគ្រាលំបាក។ ដោយឡែកមិត្ដភាបរវាង NACC ជាមួយ ACFTU-CWCIE, CFPD និង CHINA NGO តាមរយៈស្មារតីនៃ MoC និងតាមរយៈនៃការផ្ដល់ជំនួយដ៏ថ្លៃថ្លានេះបានជំរុញអោយ ទំនាក់ទំនងនេះកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ហើយភាគីទាំងពីរ និងបន្ដរជួយគ្នា គាំទ្រគ្នាទៅវិញទៅមក នាពេលអនាគត់ ទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។


ក្រោយពីបានធ្វើការទទួលសម្ភារៈទាំងនោះរួចហើយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ក៏បានបែងចែក ចែកជូនដល់សហភាពសហព័ន្ធ និង សហព័ន្ធសហជីពដែលជាសមាជិក ដើម្បីយកទៅប្រើប្រាស់ និងបន្ដចែកជូនដល់បងប្អូនកម្មករនៅតាមមូលដ្ឋានរៀងៗខ្លួន។